បាត់ដំបង៖ មាន ករណី លង់ទឹកបានកើតឡើងមួយលើក បណ្តាលអោយ ក្មេងស្រីចំនួនពីរនាក់ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង១០ ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២៣ នៅចំណុច អាងទឹកកំពង់គោ ស្ថិតក្នុងភូមិរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។
ប្រភពព័ត៌មានពីលោកវរសេនីយ៍ត្រី នាង ប៊ុន នាយប៉ុស្តិ៍នគរបាល រដ្ឋបាលរាំងកេសី បានអោយដឹងថា៖ក្មេងស្រីរងគ្រោះទាំងពីរនោះមានឈ្មោះ ណាក់ នីសា ភេទស្រី អាយុ១២ឆ្នាំ មានទីលំនៅក្នុងក្រុមទី៥ ភូមិវត្តកណ្តាល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង និងម្នាក់ទៀតឈ្មោះ ម៉ៅ ដានី ភេទស្រី អាយុ១១ឆ្នាំ រស់នៅក្នុងក្រុមទី៣ ភូមិវត្តកណ្តាល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។
ក្រោពេលកើតហេតុមានបងស្រីជីដូនមួយបានទៅលោតទឹកអាងជាមួយគ្នា ក្នុងគោលបំណងទៅបេះផ្លែឈូកនិងរកមើមឈូក ប៉ុន្តែខ្លួនបានដឹងទាន់ទើបស្រវេ ស្រវ៉ាឡើងលើកោក រត់ទៅផ្ទះប្រាប់ឪពុក ម្តាយ និងអ្នករស់នៅជិតខាងគ្នាអោយទៅជួយសង្គ្រោះ ដែរប៉ុន្តែ ទំរាំតែរកឃើញក្មេងស្រីរងគ្រោះទាំងពីរនោះ បានស្លាប់បាត់បង់ជីវិត ជាហេតុធ្វើអោយក្រុមគ្រួសារមានការតក់ស្លុតយ៉ាងខ្លាំង ដោយសារបាត់បង់កូនស្រីសំណព្វទាំងពីរមួយពព្រិចភ្នែកសឹងតែមិនគួរអោយជឿទាល់តែសោះ។
យោងតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញបានអះអាងថាសពក្មេងស្រីទាំងពីរនាក់នោះបានលង់ទឹក ពិតប្រាកត់មែន ដោយសារទឹកជ្រៅមានភក់ ជាប់រើមិនរួច និងមានជនសង្ស័យណាម្នាក់រុញច្រានទំលាក់ទឹកឡើយ។
បច្ចុប្បន្នសពក្មេងស្រីទាំងពីរត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រគល់អោយក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពីណី៕
ដោយ សុខ កុស