ព្រៃវែង៖ នៅថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២៣ វេលាម៉ោង ៨ : ៣០ នាទី កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកមេសាង បានចុះអន្តរាគមន៍ពិនិត្យសាកសព និងធ្វើកោសល្យវិច្ច័យ ករណីអត្ត.ឃា.ត ដោយចង ក ស.ម្លា.ប់ខ្លួន នៅលើដើមខ្វិតក្រោយផ្ទះ ។
សពមានឈ្មោះ ឡុង សឹម ភេទប្រុស អាយុ ៦២ ឆ្នាំ រស់នៅភូមិភ្នៀត ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង បានធ្វើអត្តឃាតចង ក.ស.ម្លា.ប់.ខ្លួនឯងនៅចំណុចមែកដើមខ្វិតក្នុងភូមិចាស់ខាងក្រោយផ្ទះរបស់សាកសព ។
ក្រោយធ្វើការពិនិត្យយ៉ាងហ្មត់ចត់នៅកន្លែងកើតហេតុ កម្លាំងនគរបាលប្រទះឃើញ ស.ព. បានចងកព្យួរនឹងមែកដើមខ្វិតស្ថិតក្នុងភូមិចាស់ខាងក្រោយផ្ទះរបស់សាកសពចម្ងាយ ៣០ ម៉ែត្រ ដោយសា.ក.ស.ព.ពាក់អាវយឺតដៃខ្លី ពណ៌ទឹកក្រូច ស្លៀកខោខ្លី ពណ៌ខ្មៅ នៅលើរាងកាយខ្លួនប្រាណសា.ក.ស.ព មានស្នាមជាំត្រង់ក ដោយសាររឹតដោយខ្សែពួរពណ៌ស ប្រវែង ១,៥០ ម៉ែត្រ ដែលសា.ក.ស.ព.យកចងនឹងកជាមួយមែកដើមខ្វិតចម្ងាយ ៣០ ម៉ែត្រពីផ្ទះ កម្ពស់ ៤,៥០ ម៉ែត្រ ពីដី និងមានទឹកកាមជាប់ជាមួយខោ ។
តាមការបំភ្លឺរបស់ប្រពន្ធសពឈ្មោះ នាង អេង អាយុ ៦០ ឆ្នាំ បានបំភ្លឺប្រាប់សមត្ថកិច្ចថា ប្តីរបស់ខ្លួនមានជំងឺទឹកនោមផ្អែម និងជំងឺរបេងធ្ងន់ធ្ងរ ទៅពេទ្យព្យាបាលមិនជា និងបានជំពាក់លុយគេច្រើនគ្មានលុយយកទៅមើលជំងឺ ប្ដីរបស់ខ្លួចេះតែនិយាយថា ចង់ទៅចង ក ស.ម្លា..ប់.ខ្លួន លុះដល់ថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២៣ វេលាម៉ោងប្រហែល ៦ : ៣០ នាទី ខ្លួនភ្ញាក់ពីដេក បាត់ប្ដីមិនឃើញ ក៏ដើររក រហូតដល់ម៉ោងប្រហែល ៨ : ៣០ នាទី ក៏ប្រទះឃើញប្ដីរបស់ខ្លួនចងកនឹងមែកដើមខ្វិតក្នុងភូមិចាស់ខាងក្រោយផ្ទះស្លា.ប់.បាត់ហើយ ។
បន្ទាប់ពីធ្វើការពិនិត្យ និងធ្វើកោសល្យវិច្ច័យរបស់លោកគ្រូពេទ្យ និងផ្អែកតាមការបំភ្លឺរបស់ប្រពន្ធ សា.ក.ស.ព.ពិតជា.ស្លា.ប់.ដោយសារចង ក ស.ម្លា.ប់.ខ្លួនឯងប្រាកដមែន មិនពាក់ព័ន្ធបទល្មើសអ្វីឡើយ ។
ក្រោយពិនិត្យរួច សពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕