គប់កញ្ចក់ឡាន ២គ្រឿង ក្នុងទឹកដីខេត្តតាកែវ…!

ខេត្តតាកែវ៖ សមត្ថកិច្ច បញ្ជាក់ថា នៅថ្ងៃទី ២០ ខែ មិនា ឆ្នាំ ២០២២ វេលាម៉ោង ២១ និង ០០ មានករណីអំពើ លួចមានស្ថានទម្ងន់ទោស និងធ្វើអោយខូចខាតដោយចេតនា (គប់កញ្ចក់រថយន្ត) កើតឡើងនៅត្រង់ចំណុចភូមិត្រពាំងឬស្សី ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ សូត្រ ចន្ថា ភេទ ប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន មានទីលំនៅភូមិត្រពាំងឬស្សី ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ បានធ្វើសកម្មភាពយកដុំថ្មចំនួន២ដុំទំហំ ១៦សង់ទីម៉ែត្រ និង១ដុំទៀតទំហំ ៤សង់ទីម៉ែត្រគប់ទៅលើ កញ្ចក់រថយន្តរបស់ជនរងគ្រោះ

១.រថយន្តម៉ាកតូយ៉ូតា រ៉ាស់ សេរីឆ្នាំ២០២១ ពណ៌សរ ពាក់ផ្លាកលេខ ភ្នំពេញ 2BK-4277 របស់ជនរងគ្រោះឈ្មោះ យ៉ែម នាង ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅភូមិបាំងណា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បណ្តាលឲ្យបែកកញ្ចក់ខាងមុខចំនួន២កន្លែង។

២.រថយន្តម៉ាកតូយ៉ូតា តាកូម៉ា សេរីឆ្នាំ១៩៩៦ ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខ ច៩៨៤១ភព២ របស់ជនរងគ្រោះឈ្មោះ ប៉េង ណាន ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅភូមិខ្លែងគង់ ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ បែកកញ្ចក់ទ្វារខាងមុខចំហៀងខាងឆ្វេងបម្រុងនិងលូកដៃយកទូរស័ព្ទដែលនៅក្នុងរថយន្តតែត្រូវបានប្រជាការពារប្រទះឃើញស្រែកឆោរឡោជនសង្ស័យក៏រត់គេចខ្លូនបាត់ ។

មូលហេតុជនសង្ស័យ ប្រើប្រាស់គ្រឿងញៀន ទើបបង្កអោយមានករណីខាងលើនេះកើតឡើង។

ដោយមានការចង្អុលបង្ហាញ ពី លោក ឧត្តមសេនីយ៍ទោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត តាកែវ និង សម្របសម្រួលនីតិវិធី ពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសូរភី និងប្រជាការពារ នៅថ្ងៃទី ២១ ខែ មិនា ឆ្នាំ ២០២៣ វេលាម៉ោង ១០ និង ០០ នាទី ទើបឃាត់ខ្លួនបានជនសង្ស័យឈ្មោះ សូត្រ ចន្ថា និង ដកហូតវត្ថុតាង នៅត្រង់ចំណុចភូមិត្រពាំងឬស្សី ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធី ។

អត្ថបទដែលជាប់ទាក់ទង
Open

Close