TikTok ៖ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌដូនពេញ ដេញគាត់ចេញមិនអោយលក់ និងចាក់ទឹកសម្លខ្មែរ ចោលនៅលើចិញ្ចើមផ្លូវសាធារ ណៈ

រដ្ឋបាលខណ្ឌដូនពេញ សូមឆ្លើយតបទៅនឹងករណីអ្នកលក់នំបញ្ចុកនៅមុខព្រះបរមរាជវាំង ដែលសាព័ត៌មានមួយចំនួន និងអ្នកលេងតាមបណ្តាញសង្គម Tik Tok បានធ្វើការផ្សព្វផ្សាយបណ្តាលឲ្យមានការភាន់ច្រលំថា កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ដេញគាត់ចេញមិនអោយលក់ និងចាក់ទឹកសម្លខ្មែរ ចោលនៅលើចិញ្ចើមផ្លូវសាធារ
ណៈ សូមធ្វើការបំភ្លឺដូចខាងក្រោម៖

១-កម្លាំងសណ្តាប់ខណ្ឌ បានធ្វើការណែនាំដល់អ្នកលក់ឲ្យរកទីតាំងសមរម្យសម្រាប់លក់ ដោយមិនអនុញ្ញាតិឲ្យលក់ដូរនៅទីតាំងនេះឡើយ។

២-ការលក់ដូរគ្មានអនាម័យ មិនមានការវេចខ្ចប់កាកសំណល់ព្រមទាំងចោលថង់ប្លាស្ទិក ចានស្នោរនៅនឹងកន្លែងលក់ ដោយមិនយកទៅទុកដាក់ក្នុងធុងសំរាមដែលនៅក្បែរនោះឡើយ។

៣-ការធ្វើឲ្យខ្ចាយទឹកសម្លនំបញ្ចុកនៅលើចិញ្ចើមផ្លូវសាធារណៈគឺគាត់ជាអ្នកប្រព្រឹត្តទៅដោយខ្លួនឯង ដោយការខឹងសម្បារ ស្រែកនិងជេរប្រមាថ មកលើកម្លាំងសណ្តាប់ធ្នាប់ខណ្ឌថែមទៀតផង។

រដ្ឋបាលខណ្ឌដូនពេញ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋអ្នកលក់ដូរទាំងអស់មានការយោគយល់អធ្យាស្រ័យដល់កងកម្លាំងរបស់យើង ដែលតែងតែខិតខំរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈនេះជារៀងរាល់ថ្ងៃ ដើម្បីសោភ័ណភាព និងអនាម័យ បរិស្ថាន អោយបានល្អប្រសើរ។

អត្ថបទដែលជាប់ទាក់ទង
Open

Close