អគ្គិភ័យ ឆាបឆេះ ផ្ទះអស់មួយខ្នង ទាំងស្រុង ក្នុងស្រុកកងមាស

កំពង់ចាម ៖ សមត្ថកិច្ច បញ្ជាក់អោយដឹងថា មានករណី អគ្គិភ័យបាន ឆាបឆេះ ផ្ទះប្រជាពលរដ្ឋអស់បីខ្នង នៅក្នុងភូមិថ្មី (ខ) ឃុំរកាគយ ស្រុកកងមាស សង្ស័យឆ្លងចរន្តអគិ្គសនី ខណៈ ម្ចាស់ផ្ទះទៅចំការបាត់។

បេីតាមការបញ្ជាក់ ពីមន្ត្រីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីអគ្គីភ័យឆាបឆេះផ្ទះអស់បីខ្នងនេះ បានបង្កឡេីងនៅវេលសម៉ោង៨ង៣០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៣ ដែលមានម្ចាស់ផ្ទះឈ្មោះ ជា ឈាង ភេទប្រុស អាយុ៨៣ឆ្នាំ ដោយអគ្គិភ័យបានឆាបឆេះអស់មួយខ្នង រួចក៍ភ្លេីងបានឆាបឆេះរាលដាលដល់ផ្ទះមួយខ្នងទៀត ប៉ុន្តែ សមត្ថកិច្ចបានជួយអន្តរាគមន៍ពន្លត់ទាន់ពេលវេលា។ សមត្ថកិច្ច បាន បញ្ជាក់ទៀតថា ក្នុងហេតុការណ៍នេះកងកម្លាំងសមត្ថកិច្ចប្រេីប្រាស់ឡានអស់៥គ្រឿង និងទឹកអស់៨ឡាន ទេីបអាចគ្រប់គ្រងស្ថានការណ៍ បាន ដោយមិនបង្កឲ្យភ្លេីងបបន្តឆាបឆេះដល់ផ្ទះអ្នកជិតខាងបន្តទៀតឡេីយ។

តាមប្រភពបញ្ជាក់ទៀតថា នៅព្រឹក ហេតុការណ៍ នេះម្ចាស់ផ្ទះបានទៅចំការ បាត់ ស្រាប់តែដល់ម៉ោង៨នឹង៣០នាទី ថ្ងៃទី២១ ខែមីនា នេះ មានការឆ្លងចរន្តអគ្គិសនី បង្កឲ្យចេញជាអណ្តាតភ្លេីងឆាប់ឆេះនៅលេីផ្ទះ ទេីបអ្នកជិតផ្អេីលឆោឡោហៅអ្នកជិតខាងជួយពន្លត និងរាយការណ៍ទៅសមត្ថកិច្ចស្រុកកងមាសភ្លាមៗ ដេីម្បីជួយអន្តរាគមន៍។ សូមបញ្ជាក់ថា ក្នុងហេតុការណ៍នេះ អគ្គិភ័យ ឆាបឆេះ ផ្ទះអស់បីខ្នង នេះ ក្នុងនោះមានមួយខ្នងត្រូវភ្លេីងឆាបឆេះអស់គ្មានសល់ ប៉ុន្តែ ពុំបង្កឲ្យមនុស្សរងរបួសឬគ្រោះថ្នាក់អ្វីឡេីយ ៕ អត្ថបទ ៖ ឡេក ចាន់ពេជ្រ

 

 

អត្ថបទដែលជាប់ទាក់ទង
Open

Close