ស្នងការខេត្តតាកែវ ប្រាប់មន្ត្រីក្រោមឱវាទ អោយជួយ Like Share និង Comment រាល់ព័ត៌មាន ដែលទាក់ទងនឹងប្រតិបត្តិការស្នាដៃបង្ការ បង្រ្កាបទប់ស្កាត់គ្រប់បទល្មើស កើតមានឡើង ក្នុងមូលដ្ឋានខេត្ត ឲ្យបានទាន់ពេលវេលា….!

ខេត្តតាកែវ ៖ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានក្រើនរំលឹកដាស់តឿន ដល់កងកម្លាំងនគរបាលក្រោមឱវាទឲ្យចេះរក្សាសាមគ្គីផ្ទៃក្នុង ពង្រឹងវិន័យលេខ០០៦.ប.ប.ជ.របស់កងកម្លាំងជាតិ និងពង្រឹងប្រសិទ្ធភាពលើការងារជំនាញ។

ការក្រើនរំលឹកដាស់តឿន ដល់កងកម្លាំងនគរបាលក្រោមឱវាទ ធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ១៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ គ្រាដែលលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ដឹកនាំមន្រ្តីនគរបាលក្រោមឱវាទគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា រៀងរាល់ថ្ងៃចន្ទ និងថ្ងៃស្រុកជាប្រចាំ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយ នាយរង ការិយាល័យជំនាញ លោកនាយ នាយរងផ្នែក និងមន្រ្តីនគរបាលក្របខ័ណ្ឌថ្មី។

បន្ទាប់មកលោកប្រធានវេន(ប្រចាំបញ្ជា)ឡើងគោរពរាយការណ៍អំពីសភាពការទូទៅរយៈពេល២៤ លើ២៤ម៉ោងនៅតាមបណ្តាអង្គភាពចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តតាកែវ។

មានមតិសំណេះសំណាលណែនាំក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោស្នងការ បានក្រើនរំលឹកដាស់តឿន ដល់កងកម្លាំងនគរបាលក្រោមឱវាទឲ្យចេះរក្សាសាមគ្គីផ្ទៃក្នុង ពង្រឹងវិន័យលេខ០០៦.ប.ប.ជ.របស់កងកម្លាំងជាតិ ពង្រឹងប្រសិទ្ធភាពលើការងារជំនាញ ការស្លៀកពាក់ឯកសណ្ឋានឲ្យបានសមរម្យ កាត់សក់ឲ្យខ្លីជានិច្ច ថែរក្សាទ្រព្យសម្បត្តិរដ្ឋក៏ដូចជាអង្គភាពឲ្យបានល្អ បែងចែកវេនចេញល្បាតចល័តជាប្រចាំ ធ្វើអនាម័យជុំវិញបរិវេណស្នងការ ថែរក្សាសុខភាពផ្ទាល់ខ្លួនដោយធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ (ជួយឡាច ស៊ែ ខមិន) រាល់ព័ត៌មាន ដែលទាក់ទងនឹងប្រតិបត្តិការស្នាដៃបង្ការ បង្រ្កាបទប់ស្កាត់គ្រប់បទល្មើស កើតមានឡើងក្នុងមូលដ្ឋានខេត្តឲ្យបានទាន់ពេលវេលា កុំឲ្យសាធារណៈជនមានការភ័ន្តច្រឡំមកលើ អាជ្ញាធរមានសមត្ថកិច្ច នឹងបន្តចូលរួមបង្ការទប់ស្កាត់ការរីករាលដាលជំងឺ (កូវីដ-១៩) និងជំងឺផ្សេងៗត្រូវអនុវត្តតាមវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនជានិច្ច៕

អត្ថបទដែលជាប់ទាក់ទង
Open

Close