ឯកឧត្ដម សុខ ពេញវុធ និង លោកជំទាវ អញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីរៀបចំការជួសជុល និងកែលម្អ សោភ័ណភាព ជុំវិញបរិវេណទីតាំងរូបសំណាក លោកយាយដូនពេញ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នេះ ក្នុងនាមតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម សុខ ពេញវុធ និង លោកជំទាវ មានកិត្ដិយស អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីរៀបចំការជួសជុល និងកែលម្អសោភ័ណភាពជុំវិញបរិវេណទីតាំងរូបសំណាកលោកយាយដូនពេញ ដើម្បីត្រៀមរៀបចំ “សង្ក្រាន្ដវត្ដភ្នំ” និងការចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ២០២៣។

ក្នុងពិធីនេះ ដើម្បីបួងសួងសុំសេចក្ដីសុខសប្បាយ ក្នុងដំណើរការជួសជុល និងកែលម្អសោភ័ណភាពនៅជុំវិញបរិវេណទីតាំងរូបសំណាកលោកយាយដូនពេញ ពិសេសរួមចំណែកលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ និងសុំពរជ័យ សិរីសួស្ដី វិបុលសុខ និងចម្រុងចម្រើនជូនដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ក៍ដូចជាប្រជាជនកម្ពុជាទូទាំងប្រទេស នៃម្លប់សុខសន្ដិភាព ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតដ៍ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

 

អត្ថបទដែលជាប់ទាក់ទង
Open

Close