ក្រោយព័ត៌មាន ចុះផ្សាយ រឿង ឆ្នោតវៀតណាម អាជ្ញាធរក្រុងស្វាយរៀង ព្រមចុះទៅហើយ ដោយបញ្ជាក់ថា…!

ខេត្ដស្វាយរៀង ៖ ក្រោយពីសារព័ត៌ជាច្រើនអង្គភាពបានចុះផ្សាយពាក់ព័ន្ធករណីកន្លែងបើលេងឆ្នោតឡូតូបង្កប់ល្បែងស៊ីសងឆ្នោតវៀតណាមនៅក្រុងស្វាយរៀង កាលពីថ្ងៃអាទិត្យ ១៣រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនិងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣នេះ ក្រុមការងាររដ្ឋបាលក្រុង សហការជាមួយកម្លាំងអធិការនគរបាលក្រុងស្វាយរៀង រដ្ឋបាលសង្កាត់ព្រៃឆ្លាក់ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃឆ្លាក់ បានចុះពិនិត្យមើលហាង《កាហ្វេ ប៉ាបូប្ផា》 ស្ថិតនៅភូមិសាលាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ។

ជាលទ្ធផលឃើញថា ទីតាំងខាងលើមានល្បែងឆ្នោតឡូតូ8888 ដែលមានអាជ្ញាបណ្ណត្រឹមត្រូវ ហើយទីតាំងនេះ គឺមានពិតមែនចាក់កន្ទុយលេខ ឆ្នោតវៀតណាម អ្នកកត់មាន ឈ្មោះ ទេស សុផាត ប៉ុន្តែមិនមែនជារបស់ក្រុមហ៊ុនឆ្នោតឡូតូនោះទេ ជារបស់ឈ្មោះ ទេស សុផាត ផ្ទាល់ខ្លួន ។

ក្នុងនោះដែរក្រុមការងារក៏បានណែនាំឱ្យបញ្ឈប់ការកត់ឆ្នោតវៀតណាម (VN) ខុសច្បាប់ចាប់ពីថ្ងៃនេះតទៅ ហើយលោក ទេស សុផាត ក៏បានផ្ដិតមេដៃក្នុងកំណត់ហេតុទុកជាភស្ដុតាងផងដែរ ។

សូមបញ្ជាក់ថា ល្បែងសុីសងនេះហើយជាដើមចមនៃបទល្មើសដែលបង្កឲ្យមានអំពើហិង្សាក្នុងគ្រួសារ ចោរលួច ចោរឆក់ ចោរប្លន់ បង្កភាពអសន្តិសុខក្នុងសង្គម ពោលគឺផ្ទុយស្រឡះពីភូមិ-ឃុំ មានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close