អាចារ្យធំ ថៅកែភូមិផ្កាត្រកួន ៖ «គ្រូជោគជាំ អាចជំនាញខាងផ្នែកជោគជាំ តែវប្បធម៌ លោកគ្រូប្រហែល ភ្លេីហេីយ អាភ្លេី!»

ភ្នំពេញ៖ បន្ទាប់ពី លោក ឌិន សុមេធារិទ្ធិ ម្ចាស់ភូមិផ្កាត្រកួន និងជាប្រធានសមាគមសណ្ឋាគារនៅកម្ពុជា​ ជាអនុប្រធាន​សមាគម​សណ្ឋាគារអាស៊ាន និង​ជា​សហស្ថាប​និក​របស់​សណ្ឋាគារ Frangipani Villa បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនរបស់លោកនៅលើបណ្ដាញសង្គមហ្វេសប៊ុកដែលមានខ្លឹមសារថា «គាត់ជាសិល្បករ បើគាត់ស្លៀកពាក់ធម្មតាៗ ដូចពួកយើង នោះគាត់មិនមែនជាសិល្បករទេ មានគេនិយាយរិះគន់គាត់ច្រើន តែចាំពេលជួបគាត់ ខ្ញុំនឹងសួរគាត់រឿងនេះ! (វាជាទស្សនៈរបស់ខ្ញុំ បើអ្នកមានទស្សនៈផ្ទុយ នោះវាក៏ជាទស្សនៈ តែយើងមិនគួរដៀលត្មះគ្នាទេ)»។

ភ្លាមៗ នោះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ អាចារ្យធំ នគររាជ បានលើកជាទស្សនៈផ្ទាល់ខ្លួនដាក់លោក ឌិន សុមេធារិទ្ធិ យ៉ាងដូច្នេះដែរថា «គ្រូជោគជាំអាចជំនាញខាងផ្នែកជោគជាំ​ តែវប្បធម៌​លោកគ្រូប្រហែល ភ្លើ ហើយ​ អាភ្លើ!»។

នៅលើបណ្ដាញសង្គម របស់អាចារ្យធំ នគររាជ ក៏បានលើកឡើងយ៉ាងនេះទៀតថា «មានមើលអត់ថាគេដើរ ដល់ណាហើយ?  ដើរ សុទ្ធតែលើ ព្រំប្រេនៗ វើយ! ចោរសៀម  ឃើញ​ វាខ្ពើមលួច! វាថា​ វាប្រឹងលួចតែអាល្អទេ។អាម៉ូតនេះ​ ទុកពាក់គ្នាឯងទៅ​ ខ្ជិលឆ្កួតតាម។អ្នកច្នៃមានពីរបែប៖​ ច្នៃឲ្យចម្រើន និង​ ច្នៃឲ្យចង្រៃ!»។

ម្ចាស់គណនី ហ្វេសប៊ុក មួយបានលើកឡើងថា «សម្រាប់ខ្ញុំ បងជាតារាមួយដួង ដែលតែងតែ បង្កើតគំនិតថ្មីសម្រាប់នាមជាសិល្បករ។ អរគុណបង! កុំខ្វល់ពីមនុស្ស ដែលមិនឱ្យតម្លៃយើង។ រូបពី៖ EM Riem»។

ទាក់ទិននឹងការច្នៃម៉ូដរបស់លោក ឯម រៀម នៅមុននេះបន្តិច លោក EM Riem បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកដែរថា «ផ្ញើជូនបងប្អូនខ្លះ ដែលមិនទាន់យល់ពីការច្នៃម៉ូត ហេតុអី ឯម រៀម ចេញដើមទ្រូងមិនបាន បើម៉ូត ដែលពាក់យប់មិញ ដកស្រង់តាមអ្វីដែរខ្មែរ មានពីមុន ហើយបើចង់ពាក់អោយដូច សូមពាក់ខ្លួនឯងទៅ ហើយសូមមើលរាងខ្លួនឯងផង។

ដោយឡែក ផេកផ្លូវការ លោកជំទាវ ហ៊ុន ស៊ីណាត បានបង្ហោះថា បងប្អូនមីស៊ីស្បែកជើង ស៊ីគ្រាប់បែកស៊ីពោះវៀនកង់ ដូចខ្វះណាស់អីវប្បធម៌ខ្មែរ ដែលល្អផូរផង់ មិនព្រមយកមកបង្ហាញ បរទេសទេ ចូលចិត្តតែចម្លងអាសិល្បៈបែបៗ ពួកលោកខាងលិច យកមកបំពុលសង្គមទៅវិញ។ អាគាត់ហ្នឹងឃើញធ្វើបែបៗនេះយូរហើយ មិនដឹងថា គាត់ហ្នឹងមានខ្សែពួរ ខាងណា បានជាក្រសួងពាក់ព័ន្ធ មិនហ៊ានក្អកទុកឲ្យបំពុលសង្គមមិនចេះឈប់សោះ ។

ដោយ៖ សហការី

 

អត្ថបទដែលជាប់ទាក់ទង
Open

Close