មេល្បែង ឆ្ពិនភ្នែក អភិបាល និង អធិការក្រុងស្វាយរៀង បានមែនឬ?

ខេត្ដស្វាយរៀង ៖ ទីតាំង ឆ្នោតឡូតូ បង្កប់ល្បែងស៊ីសង ឆ្នោតវៀតណាម បើកលេងយ៉ាងរំភើយ អាជ្ញាធរ និងសមត្ថកិច្ច ក្នុងមូលដ្ឋាន ភ្លេច បទបញ្ជារបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហើយមើលទៅ បានជាមិនចុះបង្ក្រាប មានទីតាំង ល្បែង ស្ថិតនៅក្បែររទេះគោពីរ នៅភូមិសាលាស្រុកចាស់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្ដស្វាយរៀង បាននឹងកំពុងបើកលេង អាជ្ញាធរ និងសមត្ថកិច្ច ពាក់ព័ន្ធមិនបង្ក្រាប។

គួររំលឹកថា កាលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានី ខេត្តទាំង២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ ស្រុក ក្រុង ខេត្តណា ដែលមិនទប់ ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ ក្នុងមូលដ្ឋានរបស់ខ្លួនទេ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។

ប៉ុន្តែអាជ្ញាធរនិង សមត្ថកិច្ច ក្រុងស្វាយរៀង ហាក់សម្ងំស្ងៀម មិនបង្ក្រាបទីតាំង បបនល្បែងស៊ីសង ឆ្នោតវៀតណាម នៅមូលដ្ឋានរបស់ ខ្លួនផ្គើនទៅ និង បទបញ្ជារបស់ សម្ដេច នាយករដ្ឋមន្ត្រី ។

មហាជនសង្ឃឹមនិងជឿជាក់ថា អាជ្ញាធរនិងសមត្ថកិច្ច ក្រុងស្វាយរៀង ដែលមាន លោក កែន រិទ្ធី អធិការនគរបាលក្រុងស្វាយរៀង និងចុះស្រាវជ្រាវនិងបង្ក្រាប ទីតាំងល្បែងស៊ីសង ទាំងនោះឲ្យស្របតាមបទបញ្ជារបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងស្របតាម គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង
Open

Close