ក្រសួងសាធារណការ និងដឹកជញ្ជូន ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានយានយន្តធ្វេីចរាចរណ៍សរុបប្រមាណ ១,៤លានដង ក្នុងរយៈពេល៤ខែ (វិច្ឆិកា ២០២២ – កុម្ភៈ ២០២៣) កន្លងមកនេះ។
ទន្ទឹមនឹងនេះផងដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏សង្កេតឃើញមានយានយន្តមួយចំនួនតូច នៅមិនគោរពច្បាប់ចរាចរណ៍ បើកបរលើសល្បឿនកំណត់ ការប្រើប្រាស់គន្លងផ្លូវមិនបានត្រឹមត្រូវ ការបើកបរបញ្ច្រាសទិស ព្រមទាំងការមិនទាន់យល់ពីការត្រួតពិនិត្យបឋម និងការមិនបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសទៀងទាត់ជាដើម។ កត្តាទាំងនេះអាចបណ្តាលអោយមាន គ្រោះថ្នាក់ជាយថាហេតុផ្សេងៗ។
ក្នុងន័យនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សូមបន្តអំពាវនាវ និងក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋ មេត្តាគោរពច្បាប់ចរាចរណ៍ អនុវត្តតាមគោលការណ៍សុវត្តិភាព និងត្រូវត្រួតពិនិត្យបឋមមុនពេលចេញដំណើរ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសទៀងទាត់តាមការកំណត់។









