PM ឃាត់ខ្លួនជនសង្ស័យ ម្នាក់ ពាក់ព័ន្ធករណីឆបោក (ប្រាក់តាមវីង)

កណ្តាល៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បន្ទាប់ពីទទួលបានព័ត៌មានថាមានករណីឆបោក(ប្រាក់តាមវីង) កើតឡើង ស្ថិតក្នុងឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម

ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន និង ធ្វើការឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០១នាក់ ភេទប្រុស យកមកអង្គភាព។
វត្ថុតាងចាប់យករួមមានៈ ម៉ូតូ ០១គ្រឿង, ទូរស័ព្ទ ០២គ្រឿង ស៊ីមទូរស័ព្ទមួយចំនួន, ប្រាក់មួយចំនួន, វិក័យបត្រដកប្រាក់ និង ដាក់ប្រាក់ ០៨សន្លឹក។

បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង
Open

Close