ភ្នំពេញ៖ នៅយប់ថ្ងៃ សៅរ៍ ទី ១៨ ខែ មីនា ឆ្នាំ ២០២៣ បន្ទាប់ពីលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំកងកម្លាំងចុះល្បាត នៅភូមិសាស្ត្រ ស្រាប់តែប្រទះឃើញជនសង្ស័យចំនួន ២នាក់ កំពុងធ្វើសកម្មភាព គាស់ផ្ទះប្រជាពលរដ្ឋស្ថិតនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ក៏ឃាត់ខ្លួនព្រមទាំងដកហូតវត្ថុតាំងមាន ៖
ដែកកាប់ ,ទុលលឺវុិស ,កូនសោរ,កាំបិត និងឧបករណ៍មួយចំនួនទៀត។
ចំណែកឯជនសង្ស័យ
ទី១ ឈ្មោះ ទូច សុខន ភេទប្រុសអាយុ៤៣ឆ្នាំមុខរបរបើកបរផាស់អាប់។
ទី២ ឈ្មោះ ភឹម ភារុណ ភេទប្រុស អាយុ១៩ឆ្នាំមុខរបរមិនពិតប្រាកដ។
បច្ចុប្បន្នជនសង្ស័យ ត្រូវកម្លាំងនគរបាល នៃអធិការខណ្ឌកំពុងសាកសួរដេីម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕