ប៉ូលិស សន្និដ្ឋានថា ឡានក៍ខុស ភាគីខាងម៉ូតូក៍ប្រហែស..របួសធ្ងន់

ខេត្តកណ្តាល ៖ សមត្ថកិច្ច បញ្ជាក់ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បង្កទ្បើងរវាងរថយន្ត និងម៉ូតូ បណ្ដាលអោយ រងរបួសធ្ងន់ ម្នាក់ ខូចខាតរថយន្ត ១គ្រឿង ម៉ូតូ១គ្រឿង កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៦ និង៤២នាទី នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីទ្បូម៉ែត្រ៣៣-៣៤ ស្ថិតក្នុងភូមិខ្លាត្រាំ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។

ប្រភព ប្រាប់ថានៅថ្ងៃខែឆ្នាំ វេលាម៉ោង កើតហេតុខាងលើមានរថយន្តមួយគ្រឿងម៉ាក MAZDA ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BP-2300 បើកបរដោយឈ្មោះ ឈៀក មករា ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅភូមិ ឧដុង្គ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ បើកបរមានទិសដៅពីលិច ទៅកើត(ឧដុង្គ- ភ្នំពេញ) លុះពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ ក៍បានឈប់រថយន្តចុះមើលឥវ៉ាន់ខាងក្រោយ ស្របពេលនោះក៏មានម៉ូតូមួយគ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GU -1785 បើកបរដោយឈ្មោះ បូ ធានិត ភេទប្រុស អាយុ ២៣ឆ្នាំ  មានទីលំនៅភូមិពោធិ៍តូច ឃុំកំពង់លួង ស្រុកពញាឮខេត្តកណ្តាល(ពាក់មួកសុវត្ថិភាព-រងរបួសធ្ងន់)។ បើកបរមានទិសដៅស្របគ្នាពីលិច ទៅកើត បានបុកចំពីក្រោយរថយន្តខាងលើ បណ្តាលអោយរងរបួសអ្នកបើកបរម៉ូតូ។

ចំណែកអ្នករងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកពញាឮ។

ចំពោះវត្ថុតាងទាំងពីរបានយកមករក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តនីតិវិធី។

សមត្ថកិច្ច សន្និដ្ឋានថា  ករណីខាងលើនេះ បណ្តាលមកពី អ្នកបើកបររថយន្ត ឈប់នៅលើទ្រូងខ្វះការប្រុងប្រយ័ត្ន អ្នកបើកបរម៉ូតូ បើកបរមានការធ្វេសប្រហែស មិនបានពិនិត្យស្ថានភាពផ្លូវនៅខាងមុខអោយបានច្បាស់លាស់ពេលកំពង់បើកបរ។

អត្ថបទដែលជាប់ទាក់ទង
Open

Close