ក្រុមដេញកាប់ ម៉ូតូ និងប្លន់ យកទូរស័ព្ទ តាមផ្លូវសាធារណៈ ក្នុងក្រុងបាត់ដំបង! ប៉ូលិស ចាប់បាន ជិត១០នាក់ រួមជាមួយ កាំបិត ៧ដើម !

បាត់ដំបង៖ អនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និង មាន ការ សម្របសម្រួលនីតិវិធីដោយលោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការ អម សាលាដំបូង ខេត្តបាត់ដំបង ផងនោះទើបលោកវរសេនីយ៍ឯក ឈឿង គឹមសុងនាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយកម្លាំងនគរបាលក្រុងបាត់ដំបងនិងលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែចេញប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់មានស្ថានទម្ងន់ទោសយកកាំបិតកាប់យកស្លាកលេខម៉ូតូនិងទូរស័ព្ទដៃរបស់ប្រជាពលរដ្ឋបង្កអោយមានភាពអសន្តិសុខ ក្នុងក្រុងបាត់ដំបង។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង១០ និង៥០នាទី យប់ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួលមួយកន្លែងស្ថិតនៅ ក្នុងភូមិ វត្តគរ  សង្កាត់វត្តគរ  ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានឈ្មោះដូចតទៅ៖

ទី១-ឈ្មោះ សឿប ម៉េងសឺ ហៅ សឺធំ  ភេទប្រុស  អាយុ ២០ឆ្នាំ  មានទីលំនៅ ភូមិច្រាបក្រសាំង  សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង  ។

ទី២-ឈ្មោះ  ម៉េង សឺ ហៅ សឺតូច  ភេទប្រុស  អាយុ២១ឆ្នាំ  មានទីលំនៅ ភូមិ វត្តរកា  សង្កាត់អូរម៉ាល់  ក្រុងបាត់ដំបង  ខេត្តបាត់ដំបង  ។

ទី៣-ឈ្មោះ  អឿង  រ៉ាវីត  ភេទប្រុស  អាយុ២៤ឆ្នាំ  មានទីលំនៅ ភូមិបល្ល័ង  សង្កាត់វត្តគរ  ក្រុងបាត់ដំបង ខេត្តបាត់ដំបង  ។

ទី៤-ឈ្មោះ  យឹម ដារ៉េ  ភេទប្រុស អាយុ  ១៦ឆ្នាំ  មានទីលំនៅ ភូមិច្រាបក្រសាំង  សង្កាត់វត្តគរ ក្រុងបាត់ដំបង  ខេត្តបាត់ដំបង  ។ទី៥- ឈ្មោះ  នឿត ប្រុស វីត ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅ ក្នុងភូមិវត្តរកា  សង្កាត់អូរម៉ាល់  ក្រុងបាត់ដំបង ខេត្តបាត់ដំបង  ។

ក្រោយពី សមត្ថកិច្ច ធ្វើការសាកសួររួច រហូតដល់ថ្ងៃទី១៥  ខែមីនា ឆ្នាំ២០២៣  វេលាម៉ោង១២និង៤១នាទី  នៅចំណុច ភូមិព្រៃដាច់ សង្កាត់អូរម៉ាល់  ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងជំនាញបាន ធ្វើការនាំខ្លួន ជនសង្ស័យចំនួន៣នាក់ទៀត យកទៅឃុំខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាន ខេត្តបាត់ដំបង ដើម្បី ធ្វើការសាកសួរបន្ត។

ជនសង្ស័យទាំង៣នាក់នោះ
ទី១-ឆៃ  សុធា ហៅ អេន ភេទប្រុស អាយុ២៣ឆ្នាំ  មានទីលំនៅ ភូមិបល្ល័ង  សង្កាត់វត្តគរ  ក្រុងបាត់ដំបង  ខេត្តបាត់ដំបង  ។

ទី២-ឈ្មោះ  ម៉ឹង សីហា ហៅ ប៉ែត  ភេទប្រុស  អាយុ១៧ឆ្នាំ  មានទីលំនៅ ភូមិព្រៃដាច់  សង្កាត់អូរម៉ាល់  ក្រុងបាត់ដំបង  ខេត្តបាត់ដំបង  ។

ទី៣- ឈ្មោះ ម៉ឹង កក្កដា ហៅ ប៉ឹក ភេទប្រុស  អាយុ១៨ឆ្នាំ  មានទីលំនៅ ភូមិព្រៃដាច់  សង្កាត់អូរម៉ាល់  ក្រុងបាត់ដំបង  ខេត្តបាត់ដំបង  ។

យោងតាមចម្លើយសារភាពរបស់ ជនសង្ស័យទាំង៨នាក់ ខាងលើ  បានឆ្លើយសារភាពថា  កាលពីថ្ងៃទី  ១៣ ខែមីនា ឆ្នាំ២០២៣  វេវេលាម៉ោង១និង១០នាទី  រំលងអាធ្រាត្រ  នៅចំណុចជិតផ្សារ វត្តតាមិម  ស្ថិតនៅក្នុងភូមិ វត្តតាមិម ឃុំអូរដំបង១  ស្រុកសង្កែ  ខេត្តបាត់ដំបង ពួកគេពិតជាបាន ធ្វើសកម្មភាព  ជិះម៉ូតូ ដេញកាប់ ទៅលើ ជនរងគ្រោះ ឈ្មោះ ចាន់ សុខលីម ហៅ ចិន ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅ ភូ មិ បោះពោធិ៍  ឃុំអូរដំបង១  ស្រុកសង្កែ  ខេត្តបាត់ដំបង  រួចយក ស្លាកលេខ ម៉ូតូ និងទូរស័ព្ទដៃ របស់ ជនរងគ្រោះ ហើយ រត់គេចខ្លួនបាត់ រហូតដល់ថ្ងៃខែ ខាងលើ ទើបសមត្ថកិច្ចធ្វើការ ឃាត់ខ្លួននាំខ្លួន ជនសង្ស័យ ទាំអស់ទៅសាកសួរបន្ត អំពីដំណើរដើមទង ដែលពួកគេបានធ្វើសកម្មភាព ទៅលើជនរងគ្រោះកំពុងធ្វើដំណើរតាមដងផ្លូវសាធារណៈ។

វត្ថុតាង ដែលសមត្ថកិច្ចដកហូតបានរួម មាន ៖ កាំបិត  ចំនួន ៧ដើម  ស្លាកលេខ ម៉ូតូ  ចំនួន១ បន្ទះ  ដែលមាន លេខ ភ្នំពេញ1JK-4582 និងទូរស័ព្ទដៃ ម៉ាក Iphone 11 ពណ៌  បៃតង  ចំនួន១គ្រឿង  ដែលជា កម្មសិទ្ធរបស់ ជនរងគ្រោះ និងម៉ូតូ ចំនួន៤គ្រឿង ទៀតដែលជនសង្ស័យ នាំគ្នាជិះធ្វើសកម្មភាពរៀងរាល់រាត្រី។

បច្ចុប្បន្ន កម្លាំងនគរបាលជំនាញ កំពុងធ្វើការសាកសួរ និងកសាង សំណុំរឿង ដើម្បី បញ្ជូនទៅសាលា ដំបូង ខេត្តបាត់ដំបង ចាត់ការបន្ត ទៅតាមនីតិវិធី៕

ដោយ ៖ សុខ កុសល

អត្ថបទដែលជាប់ទាក់ទង
Open

Close