ខេត្តកំពង់ស្ពឺ៖ នារសៀលថ្ងៃទី១៧ មីនា ២០២៣ វេលាម៉ោង១៣ និង០០នាទី កំលាំងនគរបាលស្រុក គងពិសីដឹកនាំ សហការពីប៉ុស្ដិ៍នគរបាលរដ្ឋបាល បានបង្ក្រាបល្បែងស៊ីសងបាញ់អាប៉ោង ឃាត់មនុស្សបាន៩នាក់ ដកហូតសម្ភារៈវត្ថុតាងបាន មួយចំនួន នៅចំណុចដី ចម្ការស្វាយ ស្ថិតភូមិព្រៃតាលឹម ឃុំ
ជង្រុក ស្រុកគងពិសី។
ទី១ ឈ្មោះ ថូ សុខជា ហៅអូច ប្រុស ៥១ឆ្នាំ នៅភូមិព្រៃតាលឹម ឃុំជង្រុក ស្រុកគងពិសី (ម្ចាស់ផ្ទះ)។
ទី២ ឈ្មោះ ផេង ឈៀងកាំង ប្រុស ៧២ឆ្នាំ នៅភូមិក្រសាំងជីម៉ែ ឃុំវាលស្រុកគងពិសី (អ្នកជំនាញបាញ់មេ)។
ទី៣ ឈ្មោះ សោម រ៉ាត់ ប្រុស ៦៣ឆ្នាំ នៅភូមិសោកម៉ោក ឃុំអង្គពពេល ស្រុកគងពិសី (អ្នកជំនាញបាញ់មេ)។
ទី៤ ឈ្មោះ កុយ ដេត ប្រុស ៥៣ឆ្នាំ នៅភូមិក្រសាំងជីម៉ែ ឃុំវាល ស្រុកគងពិសី។
ទី៥ ឈ្មោះ យ៉ុក យ៉ន ប្រុស ៧៨ឆ្នាំ នៅភូមិព្រៃស្បូវ ឃុំជង្រុក ស្រុកគងពិសី។
ទី៦ ឈ្មោះ ជុន ចាន់ធួន ប្រុស ៧១ឆ្នាំ នៅភូមិព្រៃខ្លុង ឃុំវាល ស្រុកគងពិសី។
ទី៧ ឈ្មោះ ជា ជឿន ប្រុស ៤៩ឆ្នាំ នៅភូមិព្រៃស្បូវ ឃុំជង្រុក ស្រុកគងពិសី។
ទី៨ ឈ្មោះ បូ លាស់ ប្រុស ៣០ឆ្នាំ នៅភូមិរាំង ឃុំជង្រុក ស្រុកគងពិសី។
ទី៩ ឈ្មោះ ម៉ម ពុធ ប្រុស ៣២ឆ្នាំ នៅភូមិអង្គរមាស ឃុំជង្រុក ស្រុកគងពិសី។
វត្ថុតាងដកហូត : ម៉ូតូ ៣គ្រឿង មេអាប៉ោង៥គ្រាប់ ចានអាប៉ោង២ ផ្តិលគ្របចំនួន ២ កំរាល០១ ប្រាក់ ៥៣៤០០០រៀល។
បច្ចុប្បន្ន សមត្ថកិច្ចនគរបាល បានបញ្ជូនមុខសញ្ញាទាំង៩នាក់ មកការិយាល័យជំនាញខេត្ដ ដើម្បីកសាងសំណុំរឿង ចំណាត់ការនីតិវិធីបន្ដ៕