ឧត្តមសេនីយ៍ទោ ពិត បញ្ញា បានដឹកនាំមន្ត្រីក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធលោកអនុសេនីយន៍ឯក ហ៊ាន ច័ន្ទរដ្ឋា
ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង ទទួលដឹកនាំផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកឧត្តមសេនីយ៍ត្រី ម៉ៅ រង្សី ស្នងការរង និងលោកវរសេនីយ៍ឯក ហ៊ុន ហេង នាយការិយាល័យគណនេយ្យ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធលោកអនុសេនីយន៍ឯក ហ៊ាន ច័ន្ទរដ្ឋា នាយផ្នែកប្រឆាំងបទល្មើសកម្មសិទ្ធបញ្ញា នៃការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង០៩:០០នាទី ដោយរោគាពាធ ហើយបច្ចុប្បន្នសពកំពុងតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានផ្ទះលេខ៤២ (បុរីសម្បត្តិមានហេង) ផ្លូវបេតុង ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
នាឱកាសនោះដែរ លោកស្នងការរង បាននាំយកបច្ច័យរបស់ឯកឧត្តមស្នងការចំនួន ២លានរៀល, បច្ច័យសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន៦លានរៀល, បច្ច័យផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចំនួន៥លានរៀល សរុបបច្ច័យចំនួន ១៣លានរៀល ព្រមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួនរបស់ឧត្តមស្នងការ រួមមាន៖ អង្ករ ចំនួន៤០គីឡូក្រាម, ភេសជ្ជៈ ចំនួន៥កេះ, ទឹកបរិសុទ្ធ ចំនួន១០កេះ, ទឹកស៉ីអ៉ីវ ចំនួន១យួរ ,ទឹកត្រី ចំនួន១យួរផងដែរ ៕