ព្រះរាជ្ញាអមសាលាដំបូងខេត្តតាកែវ កោះហៅ អង្គភាពសារព័ត៌មាណ TVFB Online និង លោក សុវណ្ណ រិទ្ធី មកបំភ្លឺករណី ផ្សព្វផ្សាយព័ត៌មាន បណ្ដាលឱ្យមហាជនមានភ័នច្រឡំ!

ខេត្តតាកែវ៖ នាព្រឹកថ្ងៃព្រសហ្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម ឯក ឆេងហួត ព្រះរាជ្ញាអមសាលាដំបូងខេត្តតាកែវ បានកោះហៅ លោក សុវណ្ណ រិទ្ធី អង្គភាពសារព័ត៌មាន TVFB មកបំភ្លឺជុំវិញករណី មានគណនី Facebook ឈ្មោះ Sovann Rithy – សុវណ្ណ រិទ្ធី (Sovann Rithy News) បានបង្ហោះកាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ មានខ្លឹមសារថា៖ #សូមបងប្អូនចែករំលែកព័ត៌មាននេះផង «ម្ដុំផ្សារសម្រោងយោង ខេត្តតាកែវ» 14/03/2023 ដែលបណ្ដាលឱ្យមានការភ័នច្រឡំ និងប៉ះពាល់កិត្តិយសមុខមាត់ខេត្តតាកែវ ជាខ្លាំង ។

ដែលកិច្ចប្រជុំនោះដែរក៏មានការអញ្ជើញចូលរួមដោយ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថ លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី និងតំណាងអង្គភាពសារព័ត៌មាន TVFB Online ។

យោងតាមការឱ្យដឹងពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានថ្លែងឱ្យដឹងថា ការកោះហៅតំណាង អង្គភាពសារព័ត៌មាន TVFB Online ជាពិសេស លោក សុវណ្ណ រិទ្ធី ផ្ទាល់មកពេលនេះ គឺដើម្បី ចង់ឱ្យបំភ្លឺជុំវិញករណីមានគណនីឈ្មោះខាងលើ ប្រើប្រាស់រូបភាព លោកចុះផ្សាយលើបណ្ដាញសង្គម ដែលខ្លឹមសារខាងលើនេះ បណ្ដាលឱ្យមានសាធារណៈជាច្រើន មានការភ័នច្រឡំ ប៉ះពាល់កេរ្ដិ៍ឈ្មោះ ប៉ះពាល់កិត្តិយស ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តយ៉ាងខ្លាំង ក៏ដូចជាកងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែកទាំងអស់ ដែលតែងតែសកម្មចុះត្រួតពិនិត្យ និងល្បាតនៅតាមភូមិសាស្រ្ត គោលដៅសំខាន់ៗនានា ដើម្បីធានាសុខសុវត្ថិភាព និងសេចក្ដីសុខសាន្តរបស់ពលរដ្ឋ ដោយអនុវត្តបានយ៉ាងខ្ជាប់ខ្ចួនអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក្រោយការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ឆ្លើយតបទៅនឹងករណីខាងលើនេះ តំណាងអង្គភាពសារព័ត៌មាន TVFB Online ជាពិសេស លោក សុវណ្ណ រិទ្ធី បានធ្វើការបកស្រាយថា៖ ចំពោះករណីគណនី Facebook មានឈ្មោះ និងរូបភាព រូបលោកនោះ មិនមែនជារបស់លោកទេ គឺមានជនឆ្លៀតឱកាសមួយចំនួន បានយកទៅបង្កើត ដាក់រូបថត របស់លោក ដើម្បីប្រើប្រាស់ក្នុងគោលបំណងទុច្ចរិត ដែលបណ្ដាលឱ្យប៉ះពាល់ដល់កិត្តិយស កេរ្ដិ៍ឈ្មោះ អង្គភាពក៏ដូចជារូបលោកផ្ទាល់ដែរ រូបលោកសូមបដិសេធ និង សូមប្រកាសជូនដំណឹង ដល់ថ្នាក់ដឹកនាំជាទីគោរព ក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាប្រិយមិត្ត អ្នកលេងបណ្តាញសង្គម ឱ្យបានជ្រាបថាគណនី ឈ្មោះ Sovann Rithy – សុវណ្ណ រិទ្ធី (Sovann Rithy News) គឺមិនមែនជារបស់លោកទេ។

បន្ថែមពីនេះដែរ តំណាងអង្គភាពសារព័ត៌មាន TVFB Online ក៏ដូចជាលោក សុវណ្ណ រិទ្ធី ក៏សូមធ្វើការសុំទោសជាសាធារណៈ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេស ឯកឧត្តម អភិបាលខេត្តតាកែវ ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី របស់ខេត្ត ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តតាកែវទាំងមូល ចំពោះជនខិលខូចមិនស្គាល់អត្តសញ្ញាណ បានយករូបភាព និងឈ្មោះ របស់លោកបង្កើត ហើយផ្សព្វផ្សាយព័ត៌មានមិនពិត បែបនេះ បណ្ដាលឱ្យមានការភ័នច្រឡំជាខ្លាំង ។

ជាចុងក្រោយ លោក សុវណ្ណ រិទ្ធី តំណាងឱ្យអង្គភាពសារព័ត៌មាន TVFB Online ក៏សំណូមពរដល់ សមត្ថកិច្ចជំនាញគ្រប់លំដាប់ថ្នាក់ជួយស្វែង រកបុគ្គលដែលប្រើប្រាស់គណនីដូចឈ្មោះខ្ញុំបាទ យកមកផ្តន្ទាទោស តាមផ្លូវច្បាប់ឱ្យខានតែបាន ៕

ប្រភព៖ ផេក អធិការដ្ឋាននគរបាលស្រុកបាទី

អត្ថបទដែលជាប់ទាក់ទង
Open

Close