ឧត្ដមសេនីយ៍​ឯក​ លន់​ សុផាត​ ប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា​ ព្រមទាំងប័ណ្ណសរសេីរ​ ជូនដល់មន្រ្តីនគរបាលជាតិ​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម

ខេត្តកំពង់ចាម៖ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី១៦​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ នៅស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​ បានរៀបចំប្រារព្ធនូវពិធីបើកវគ្គបំប៉នជំនាញ​ ការពារ​ទប់ទល់នឹងសភាពការណ៍​ ដល់កងកម្លាំង​អន្តរាគមន៍​ពិសេស​ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា​ ព្រមទាំងប័ណ្ណសរសើរ​ ជូនដល់មន្រ្តីនគរបាលជាតិ​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ឧត្ដមសេនីយ៍​ឯក​ លន់​ សុផាត​ អគ្គស្នងការង​នគរបាល​ជាតិ​ និងជាតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាល​ជាតិ​ និងឯកឧត្តម​ ខ្លូត​ ចិន្តា​ អភិបាល​រង​ នៃគណៈអភិបាលខេត្ត​កំពង់ចាម​ និងជាតំណាង​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល​ នៃគណៈអភិបាលខេត្ត​កំពង់ចាម​ ។

ពិធី​បើកវគ្គនេះ​ដែរ​ ក៏មានការអញ្ជើញចូលរួមពី​ លោកឧត្តមសេនីយ៍​ វរសេនីយ៍​ ប្រតិភូអមដំណើរ លោកឧត្តមសេនីយ៍ស្នងការ​ ខេត្ត​កំពង់ចាម​-ត្បូងឃ្មុំ​ លោក-លោកស្រីស្នងការរង​ អនុប្រធាន​ផែន​ នាយការិយាល័យ​ជំនាញ​ លោកអធិការ​នគរបាល​ស្រុក​-ក្រុង​ទាំង១០​ និងសិក្ខាកាមចំនួន១០០នាក់​ ។

ជាកិច្ចចាប់ផ្តើម​ លោកឧត្តមសេនីយ៍ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ បានអញ្ជើញឡើងមានចំណាប់អារម្មណ៍លើរបាយការណ៍ស្វាគមន៍​ក្នុងអង្គពិធី​ ដោយគោរពថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់​ ពិសេស​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ និងឯកឧត្តម​ អភិបាល​ នៃគណៈអភិបាលខេត្ត​កំពង់ចាម​ ដែលតែងតែជម្រុញ​ និងលើកកម្ពស់ដល់ការបណ្ដុះបណ្ដាលធនធានមនុស្ស​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​ កន្លងមកនេះ​ ។

លោកឧត្តមសេនីយ៍ស្នងការ​បានបន្ដលើកឡើងនូវការងារមួយចំនួ​នដែលស្នងការដ្ឋាននគរបាលសម្រេចបាននាពេលថ្មីៗនេះ

១-អំពីសភាពការណ៍​សន្តិសុខ​

២-ការងារប្រឆាំងបទល្មើស​

៣-ការងារសណ្ដាប់ធ្នាប់សាធារណៈ​

៤-ការងារផ្ដល់សេវាសាធារណៈ​

៥-ការអនុវត្ត​គោលនយោបាយ​ ភូមិ​-ឃុំ​-សង្កាត់​មានសុវត្ថិភាព​

៦-ការកសាងអង្គភាព​ និងទី៧-ការងារបណ្ដុះបណ្ដាលធនធានមនុស្ស​ ដោយរយៈពេលកន្លងមកនេះ​ បានអនុវត្ត​ការងារយ៉ាងសកម្មផុលផុស​ដោយស្មារតីទទួលខុសត្រូវខ្ពស់​ និងទទួលបានលទ្ធផលល្អប្រសើរ ដូចដែលបានគ្រោងទុក​ ។

បន្ទាប់មក ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត បាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនដល់ថ្នាក់ដឹកនាំ និងមន្ដ្រីទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដោយក្ដីនឹករលឹក។

ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះលទ្ធផលដែលស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សម្រេចបានដោយជោគជ័យនៅពេលកន្លងមកផងដែរ។

ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ បានគូសបញ្ជាក់ទៀតថា នៅមានកិច្ចការចំពោះមុខច្រើនទៀត ដែលកងកម្លាំងទាំងអស់ត្រូវតែរួមគ្នាអនុវត្តតាមអ្វីដែលថ្នាក់ដឹកនាំប្រគល់ជូន។ ជាក់ស្ដែងនៅពេលខាងមុខ កម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ព្រមទាំងព្រឹត្តិការណ៍នៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ ដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០២៣ខាងមុខ។

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ដម​ អគ្គ​ស្នងការ​រង​ និងឯកឧត្តម​ អភិបាល​រង​ខេត្ត​ បានអញ្ជើញផ្ដល់កិត្តិយសជាគណៈអធិបតីក្នុងការប្រគល់ប័ណ្ណសរសើរដល់គ្រូបង្គោល​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​ចំនួន​៩នាក់​ និងសិក្ខាកាមចំនួន៦៣នាក់​ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់​ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ឧបត្ថម្ភ​ជាថវិកាដល់ស្នងការដ្ឋាននគរបាល​ខេត្ត​កំពង់ចាម​ ថវិកាចំនួន​ ៥លានរៀល​ សម្រាប់ជួយសម្រួលដល់ដំណើរការបណ្ដុះបណ្ដាលវគ្គបំប៉ននេះ និងឧបត្ថម្ភថវិកា​ដល់សិក្ខាកាម​ ចំនួន​១០០នាក់​ ក្នុង​ម្នាក់ៗ​ ទទួល​បាន​ថវិកា​ ៤ម៉ឺនរៀល​ ផងដែរ​ សរុបជាថវិកា​ចំនួន​៩លានរៀល ផងដែរ​ ៕

ដោយ៖ គ្រុឌជ័យ

អត្ថបទដែលជាប់ទាក់ទង
Open

Close