ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ច ខេត្តកំពង់ស្ពឺ បញ្ជាក់ថា ជារឿងគួរឱ្យខ្លាចបំផុត បុរសម្នាក់ ស្លាប់ភ្លាមៗ បន្ទាប់ពីបានបញ្ជាដងសន្ទួចបូមខ្លាញ់នៃរថយន្ដបូបចំណីសត្វ CP ប៉ះខ្សែភ្លេីងតង់ស្យុងមធ្យម នៅចំណុចក្បែរស្ពានអូរក្រាំងអំបិល ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៨-៣៩ នៅចំណុចភូមិស្លា ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីព្រឹកម៉ោង ១០.១២នាទី ។
តាមការបញ្ជាក់បន្ថែមពីសាក្សី ថាមុនដំបូងអ្នកបេីកបររថយន្ដដឹកចំណីសត្វ បេីកមកបែកកង់ ហេីយបានហៅក្រុមប៉ះកង់ចល័តមកប៉ះ ពេលក្រុមប៉ះកង់មកដល់ម្ចាស់រថយន្តបានហៅអោយជួយ បូបខ្លាញ់ដងយោងសម្រាប់បាញ់ចំណីសត្វ ពេលកំពុងតែបញ្ជាបំពង់ដងបាញ់ចំណីសត្វ ដោយមិនបានគឹតនិងច្បាស់លាស់លេីចំណុចខ្សែភ្លេីងបណ្ដាលឱ្យប៉ះជាមួយ ដងបូបបាញចំណីសត្វ ឆ្លងចរន្ដអគ្គីសនីចង់ស្លាប់ភ្លាមៗតែម្ដង ។