ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ច កណ្ដាប់ដៃដែកបំបែកក្រុមក្មេងទំនេីងយកគ្រាប់ដែកគ្រាប់ថ្មជំពាមកៅស៊ូបាញ់បំបែកកញ្ចក់រថយន្ដអ្នកដំណេីរនៅស្រុកឱរ៉ាល់ ៣នាក់បញ្ជូនទៅតុលាការ។
សូមជម្រាបថា នៅថៃ្ង១៦ មីនា ២០២៣ អនុវត្តតាមបញ្ជាលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ ដាច់ខាតសន្ដិសុខមូលដ្ឋានត្រូវតែធានា ពិសេសក្មេងទំនើង វេលាម៉ោង២២ និង ១០នាទីយប់ ថ្ងៃទី១៥ខែមីនាឆ្នាំ២០២៣ កំលាំងនគរបាលទទួលបានព័ត៌មានថាមានក្រុមក្មេងទំនេីងមួយក្រុមធ្វេីសកម្មភាពជិះម៉ូតូគប់រថយន្ដអ្នកដំណើរ តាមរយៈកិច្ចសហការផ្ដល់ព័ត៌មានពីគណនីហ្វេសប៊ុក messager បញ្ជាក់ថាក្រុមក្មេងទំនេីងទាំងនោះបានយកគ្រាប់ដែកបាញ់មកលេីរថយន្ដខ្លួនកំពុងតែធ្វេីដំណេីរលេីផ្លូវជាតិលេខ៤៤។
កម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់បានល្បាតពួនស្ទាក់លេីចំណុចភូមិសាស្រ្ដផ្លូវជាតិលេខ៤៤ នៅវេលាម៉ោង២៣.១០នាទី ត្រង់ចំណុចគីឡូម៉ែត្រ ៣៦-៣៧ ឃើញមុខសញ្ញាសង្ស័យក្រុមក្មេងជិះម៉ូតូ២គ ដូចសេចក្ដីរាយការណ៍ សមត្ថកិច្ចបានឃាត់សាកសួរនិងពិនិត្យ ៖ ម៉ូតូម៉ាកអ៊ិចស៊ីទ័រពណ៌ខៀវគ្មានឯកសារ ជិះគ្នាពីរនាក់
ម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅស្លាកលេខកំពង់ស្ពឺ1I-4633 ជិះម្នាក់ឯងសមត្ថកិច្ចឆែកឆេររកឃេីញឧបករណ៍សម្ភារៈរួមជាមួយកូនកាំបិតចុងស្រួច ០១ ជំពាមកៅស៊ូ០២ គ្រាប់ជំពាម០៤គ្រាប់ ដុំថ្មច្រកថង់ ។
ឈ្មោះ សុខ រឹម ប្រុស ២០ឆ្នាំ
ឈ្មោះ ណាង ចិន្ដា ប្រុស ១៩ឆ្នាំ
ឈ្មោះ វ៉េត សាវិន ប្រុស ១៩ឆ្នាំ អ្នកទាំងបីនៅឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ការផ្ដល់ចម្លេីយចំពោះសមត្ថកិច្ច ថាពួកខ្លួនពិតជាបានធ្វើសកម្មភាពបាញ់គ្រាប់ជំពាមទៅលេីរថយន្តអ្នកដំណើរពិតប្រាកដមែន លេីសពីនោះធ្វើសកម្មភាពច្រើនលើកច្រើនសារមកហើយ ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានកសាងសំណុំរឿងបញ្ជូន ដេីម្បីបន្ដនីតិវិធី៕