យោងតាម ផេក ផ្លូវការ របស់ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ៖ ប្រទេសកម្ពុជា គឺជាប្រទស ដ៏អស្ចារ្យ ថ្ងៃអង្គារ ៨ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ លោក ឧកញ៉ា ស្រី ចាន់ថន អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នឹង កីឡាករ Thiago និងភ្នាក់ងារ របស់គាត់ទៅសិក្សាអំពីប្រវត្តិកីឡាប្រដាល់គុនខ្មែរ នៅតាមជញ្ជាំងប្រាសាទនៅខេត្តសៀមរាប ។
ប្រទេសកម្ពុជាគឺជាប្រទសដ៏អស្ចារ្យ ហើយទីបំផុត ខ្ញុំបានមកដល់ទឹកដីអច្ឆរិយហើយ នេះគឺជាពាក្យសម្តីរបស់ Thiago។ គាត់បាននិយាយថា គាត់ពិតជាមានមោទនភាពខ្លាំងពុំមានពាក្យថ្លែងឡើយ គាត់តែងតែហាត់ក្បាច់គុនមួយនេះរយៈពេល 18ឆ្នាំមកហើយ ប៉ុន្តែគាត់មិនដែលបានដឹងនោះទេថា ប្រទេសកម្ពុជាគឺជាប្រទេសដែលមានកីឡា ប្រដាល់ និងក្បាច់គុនដ៏វិសេសវិសាលតាំងពីរាប់ពាន់ឆ្នាំមុនបែបនេះ។
Thiago បន្ថែមទៀតថាកីឡាករប្រដាល់ជាច្រើននៅលើលោកក៏មិនបានដឹងនោះទេថា កម្ពុជាមានក្បាច់គុនដ៏ល្អឯង និងពិសេសអស្ចារ្យបែបនេះ។ គាត់បានប្តេជ្ញាចិត្តថា គាត់នឹងព្យាយាមផ្សព្វផ្សាយកីឡាកុនខ្មែរឲ្យពិភពលោកបានដឹងជាដាច់ខាត។
Thiago នឹងត្រលប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី 04.04.2023 ដើម្បីមករៀបចំកន្លែងស្នាក់នៅនៅប្រទេសកម្ពុជា។ នៅពេល
Thiago ត្រលប់មកពីការប្រកួតនៅប្រទេសអាឡឺម៉ង់វិញខ្ញុំនឹងឲ្យក្រុមការងាររបស់ខ្ញុំទៅទទួលគាត់ពីព្រលានយន្តហោះភ្នំពេញផងដែរ។
ខ្ញុំមិនស្តាយថវិការនិងពេលវេលាដែលខ្ញុំបានចំណាយសម្រាប់ការផ្សព្វផ្សាយគុនខ្មែររបស់យើងឡើង ព្រោះខ្ញុំជឿថាមានតែខ្មែរខ្លួនឯងទេដែលស្រលាញ់សម្បត្តិវប្បធម៌ អរិយធម៌ និងជាតិសាសន៍របស់ខ្លួន។ បើយើងមិនផ្សព្វផ្សាយ តើនរណាគេមកផ្សាព្វផ្សាយឲ្យយើង? បងប្អូនមិនមាននរណាគេមកផ្សព្វផ្សាយឲ្យយើងឡើយ។ ជយោកម្ពុជា ជយោគុនខ្មែរ កម្ពុជារុងរឿង គុនខ្មែររីកចម្រើន។