រឿងប៉ុណ្ណឹងសោះ ប្តឹងចូល ផេក ហ្វេសប៊ុក សម្ដេចក្រឡាហោម! ដោយសារតែ លោកមេប៉ុស្តិ៍ និងលោក អធិការ មិនមានចំណាត់ការសោះ!

កំពង់ស្ពឺ៖ អនុវត្តតាមបទបញ្ជានិងការចង្អុលណែនាំពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ជំនាញបានចុះស្រាវជ្រាវព័ត៌មាន ពាក់ព័ន្ធការសំណូមពរ របស់ពលរដ្ឋ ក្នុងផេកហ្វេសប៊ុក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ មុខសញ្ញាបង្កការ អុកឡុកក្នុងភូមិសាស្រ្ដ…នៅថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៨ និង៣០នាទី កម្លាំងនគរបាលសហការជាមួយក្រុមប្រឹក្សាឃុំ មេភូមិ ពិនិត្យសមាសភាព ដែលពលរដ្ឋ សំណូមពរតាមរយៈ ផេកហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី ១៣ កុម្ភៈ ២០២៣ សូមគោរពសម្ដេច សូមជួយកូនចៅផង នៅភូមិទំនប់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មាន ករណី អសន្តិសុខ ខ្លាំងណាស់ មាន ឈ្មោះ សន រ៉ាត់ (អាប៉ាក) ជាមនុស្សញៀន គ្រឿងញៀន ដើរអុកឡុកបង្កការភ័យខ្លាច ដល់អ្នកភូមិជាខ្លាំង ប៉ុន្ដែលោកមេប៉ុស្តិ៍ លោកអធិការ មិនមានចំណាត់ការសោះ”។

សមត្ថកិច្ច បានចុះដល់លំនៅឋានពិនិត្យស្រាប់តែ មុខសញ្ញា សន រ៉ាត់ ហៅប៉ាក ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិទំនប់ ឃុំសែនដី ស្រុកសំរោទង ខេត្តកំពង់ស្ពឺ បានធ្វើសកម្មភាព ទាញស្នប់ដែក កាំបិតផ្គាក់ និងដែកបំពង់ទីប គំរាមកំហែង មកលើ អាជ្ញាធរ មេភូមិ អាណាព្យាបាល និង សមត្ថកិច្ចនគរបាល យោងតាមសំណូមពរ អាណាព្យាបាល ស្នើ ចាត់ការតាមច្បាប់ ដោយបញ្ជាក់ថា ឈ្មោះ សន រ៉ាត់ ប្រើប្រាស់គ្រឿងញៀន បង្កអុកឡុកដល់ក្រុមគ្រួសារ និងប្រជាពលរដ្ឋក្នុងភូមិ ។

បទល្មើស ដែលបុគ្គលខាងលើ បានប្រព្រឹត្ដ និងសំណូមពរ សមត្ថកិច្ច បានឃាត់ខ្លួន សន រ៉ាត់ ហៅប៉ាក ដើម្បីចំណាត់ការនីតិវិធីបន្ដ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close