ប្រកាស​ផ្ទេរ​ភារកិច្ច​ តែងតាំង​មុខ​តំណែង​និង​បំពាក់​ឋាន​ន្តរសក្ដិ​​និង​​ជូន ​មន្ត្រី​នគរបាល​ខណ្ឌមានជ័យ

​ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ពុធ​ ទី​១៥ ខែ​មីនា​ ឆ្នាំ​២០២៣ អធិការ​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ បាន​រៀបចំពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​ តែងតាំង​មុខ​តំណែង​និង​បំពាក់​ឋាន​ន្តរសក្ដិ​​ ជូន​មន្ត្រី​នគរបាល​ជាតិ​នៃ​ស្នង​ការ​នគរបាល​រាជ​ធានី​ភ្នំពេញ​ ក្រោម​ការ​ដឹកនាំ​ ឧត្ដមសេនីយ៍​ទោ​ ហេង​ រតនា​ ស្នងការ​រង​នគរបាល​រាជធានី​ទទួល​បន្ទុក​ការ​ងារ​ចុះ​ជួយ​ខណ្ឌ​ពោធិ៍​សែនជ័យ​ តំណាង​​ ឯកឧត្ដម​ ឧត្តម​សេនីយ៍​ឯក​ ស​ ថេត​ អគ្គស្នងការ​រងនគរបាលជាតិ​ និងជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។

ក្នុងពិធីនេះដែរ​ ​ក៏មានការចូលរួមពី​លោក​ អភិបាល​រង​ខណ្ឌ​ នាយការិយាល័យ​ អធិការ​ នាយ​រង​ការិយាល័យ​ លោក​ លោក​ស្រី​ អធិការរង​ នាយ​ផ្នែក​ នាយ​ប៉ុស្តិ៍​ នាយ​រង​ផ្នែក​ នាយ​រង​ប៉ុស្តិ៍​​ រួមទាំងមន្ត្រីជាច្រេីនរូបទៀត ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close