ខេត្តតាកែវ ៖ នៅថ្ងៃ ១៤ ខែមីនាឆ្នាំ ២០២៣ វេលាម៉ោង ៩ និង ៣០នាទី មានករណីអំពើលួច (ម៉ូតូ) មួយករណី កើតឡើងនៅចំណុចមុខតូបលក់ដូរ លើផ្លូវលំ ក្នុងភូមិទួលការ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ បង្កឡើងដោយជនសង្ស័យចំនួន២នាក់ មិនស្គាល់ អត្តសញ្ញាណ ជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ក្រហមសេរី ២០១៩ ឡើងតែម ២០២២ ពាក់ផ្លាកលេខភ្នំពេញ 1GQ-7243 បានធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿងម៉ាកសេ.១២៥ ពណ៌ខ្មៅ សេរី ២០១៩ ពាក់ផ្លាកលេខតាកែ1s.0393 ជារបស់ជនរងគ្រោះឈ្មោះ ជឿន ឆាន្នី ភេទប្រុស អាយុ ២៥ឆ្នាំនៅភូមិទួលរកា ឃុំជាងទង ស្រុកត្រាំកក់ខេត្តតាកែវ ខណៈពេលដែលជនរងគ្រោះទុកម៉ូតូប្រហែសមិនដកកូនសោរ ហើយចូលទិញឥវ៉ាន់ តែពេលធ្វើសកម្មភាពជនរងគ្រោះបានឃើញភ្លាមៗ បានស្រែក ក៏មានប្រជាពលរដ្ឋ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលដែលល្បាតតាមដងផ្លូវ ជួយធ្វើអន្តរាគមន៍ភ្លាមៗ ដេញតាមរហូតមកដល់ចំណុចផ្លូវឆ្លងស្ទឹងស្លាគូ ស្ថិតក្នុងភូមិ មឿងចារ្យ ជនសង្ស័យទាំង២នាក់ បានផ្ដួលម៉ូតូ របស់ខ្លួន និងម៉ូតូរបស់ជនរងគ្រោះចោលនៅមាត់ស្ទឹង រួចរត់ឆ្លងស្ទឹងគេចខ្លួនបាត់។
បច្ចុបន្ន ម៉ូតូជនរងគ្រោះសមត្ថកិច្ច បានប្រគល់ជូនម្ចាស់ដើមវិញរួចហើយ រីឯវត្ថុតាងម៉ូតូជនសង្ស័យ បានរក្សាទុកនៅអធិការ ដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីកសាងសំណុំរឿងនមស្រាវជ្រាវអត្តសញ្ញាណជនល្មើសចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។