ផ្តល់អំណោយ ជូនពលរដ្ឋ ៧០០គ្រួសារ នៅឃុំសង្កែ ស្រុករំដួល ក្នុងថ្ងៃបុណ្យចម្រើនព្រះជន្មលោកជំទាវព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហុឹម ម៉ាលី
ស្វាយរៀង ៖ កាលពីថ្ងៃទិត្យ៦រោច ខែផល្គុន ឆ្នាំខាល ចត្វស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៣នេះ លោកជំទាវ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហុឹម ម៉ាលី ត្រូវជាម្តាយបង្កើតរបស់លោកឧត្ថមសេនីយ៍ទោ ហេង ឡាលីន និងបុត្រា បុត្រី រួមមាន៖ លោកស្រី ឈាង ស្រីឡៃ និងស្វាមីព្រមទាំងបុត្រ លោក ឈាង ម៉ាឡា និងលោកស្រី ព្រមទាំងបុត្រ លោក ហេង ឌី និងលោកស្រីព្រមទាំងបុត្រ លោកឧត្តមសេនីយ៍ទោ ហេង ឡាលីន និង លោកជំទាវឧកញ៉ា ព្រមទាំងបុត្រត្រូវជាកូនចៅ ចៅទួត បានរៀបចំពិធីបុណ្យឧទ្ធិសកុសលជូន លោក ហុឹម ឈៀង និងលោកស្រី អោក សាម៉ល់ ព្រមជាមួយគ្នានោះដែរកូនៗទាំងបួននាក់របស់លោកជំទាវក៏បានរៀបចំពិធីបុណ្យជម្រើនព្រះជន្មជូនលោកជំទាវព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូត្ថមក៏ ហុឹម ម៉ាលី ផងដែរនៅស្រុកកំណើតរបស់គាត់ ស្ថិតនៅភូមិពោន ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។
នៅក្នុងពិធីនោះក៏មានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់ព្រះតេជគុណកោសល មុំ ឡី ព្រះរាជាគណៈថ្នាក់កិត្តិយសព្រះធម្មធរសាលាគណខេត្តស្វាយរៀងនឹងជាព្រះគ្រូអនុគណស្រុករំដួល ឯកឧត្តក្រុមព្រឹក្សាខេត្តស្វាយរៀង លោក ធឹម ណាត ប្រធានក្រុមព្រឹក្សាស្រុករំដួល លោក ហែម សុីណា អភិបាលស្រុករំដួល លោក នៃ សរ អភិបាលរងស្រុក ក្រុមការងារសាលាស្រុក លោកមេឃុំសង្កែ លោកមេភូមិ និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
នៅថ្ងៃបុណ្យចម្រើនព្រះជន្មជំទាវ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថមក៏ ហុឹម ម៉ាលី បានរៀបចំពិធីជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន ៦០១គ្រួសារនៅឃុំសង្កែដោយក្នុងមួយគ្រួសារទទួលបាន៖ក្រម៉ាមួយ,សារ៉ុងមួយ, ទឹកត្រី១យួរ,ទឹកសុីអ៊ាវ១យួរ,ថវិកា១មុឺនរៀល និងមានគ្រួសារដែលមានជីវភាពក្រលំបាកខ្វះខាតខ្លាំងចំនួន៩៩គ្រួសារទៀតដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម, ទឹកត្រី១យួរ,ទឹកសុីអ៊ាវ១យួរ,ក្រម៉ាមួយ,សារ៉ុងមួយ,កន្សែងពោះគោមួយ, និងថវិកា២មុឺនរៀលផងដែរសរុប។
លោកជំទាវព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថមក៏ ហុឹម ម៉ាលី បានបញ្ជាក់ថាអំណោចទាំងនេះគឺបានមកពីកូនៗទាំង៤នាក់របស់គាត់រួមមាន៖លោកស្រី ឈាង ស្រីឡៃ និងស្វាមីព្រមទាំងបុត្រ ,លោក ឈាង ម៉ាឡា និងលោកស្រីព្រមទាំងបុត្រ , លោក ហេង ឌីព្រមទាំងបុត្រ , លោកឧត្តមសេនីយ៍ទោ ហេង ឡាលីន និង លោកជំទាវឧកញ៉ាព្រមទាំងបុត្រ ដែលជានិច្ចជាកាលតែងតែចំណាយនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួនក្នុងការរៀបចំពិធីផ្សេងៗជាពិសេសការចែកអំណោយជូនដល់ពលរដ្ឋដែលមានជីវភាពទីទាល់ក្រខ្លាំងគ្មានទីពឹងនៅតាមមូលដ្ឋានជាបន្តបន្ទប់ទៅតាមលទ្ធភាពដែលមាន។
ឆ្លៀតក្នុងនោះជំទាវព្រឹទ្ធមហាឧបាសិកាសាសនូបត្ថមក៍ ក៏បានលើកឡើងថាកាលដែលយើងអាចជួបជំគ្នា និងរៀបចំពិធីនេះបានគឺដោយសារប្រទេសយើងមានសុខសន្តិភាពពេញលេញក្រោមការដឹកនាំប្រកបដោយកិតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដូច្នេះសូមបងបងប្អូនប្រជាពលរដ្ឋចូលរួមការពារសន្តិភាពទាំងអស់គ្នាដើម្បីសេចក្តីសុខ និងភាពសុខសាន្តក្នុងការរដ់នៅដោយគ្មានការភ័យខ្លាច់ ពោលគឺរស់នៅក្រោមម្លប់សន្តិភាពទីណាមានទុក្ខលំបាកទីនោះមានក្រុមការងារគណៈបក្សប្រជាជនកម្ពុជាចាំជួយបងប្អូនគ្រប់ពេលវេលា និងគ្រប់ទីកន្លែង មានសន្តិភាពគឺបែបនេះ៕