រដ្ឋបាលខេត្តតាកែវ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ និងផ្ដល់ព័ត៌មានដល់អាជ្ញាធរ សំដៅរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ក្នុងមូលដ្ឋាន យើងឱ្យ បានទាន់ពេលវេលា

រដ្ឋបាលខេត្តតាកែវ ៖ ដោយពិនិត្យឃើញថាបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសាធារណៈមតិមួយចំនួនបានបង្ហាញពីកង្វល់ និង លើកឡើងជាសំណូមពរ ក្នុងការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងខេត្ត រដ្ឋបាលខេត្ត មានកិត្តិយសសូម ជម្រាបជូនថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត បានយកចិត្តទុកដាក់ខ្ពស់ចំពោះសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ និងតែងតែណែនាំដល់ អាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ចឱ្យខិតខំពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ ជាពិសេសការពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដោយបានបង្ក្រាបជាបន្តបន្ទាប់ នូវបទល្មើសជួញដូរគ្រឿងញៀន ល្បែងស៊ីសងនិងក្មេងទំនើងជាដើម…។ ល ។ ហើយបាននឹងកំពុងខិតខំយ៉ាងសកម្ម ថែមទៀតចំពោះការងារនេះ។

ជាមួយគ្នានេះដែរ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក បានខិតខំយកចិត្តទុកដាក់ខ្ពស់ពីសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ដោយ ដាក់កម្លាំងការពារតាមគោលដៅ និងដើរល្បាតជាប្រចាំ ជាពិសេសបានធ្វើការផ្សព្វផ្សាយ ណែនាំដល់សិស្សានុសិស្ស នៅតាមសាលារៀន និងរៀបចំវេទិកាផ្សព្វផ្សាយផ្សេងៗផងដែរ ។

រដ្ឋបាលខេត្ត សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈមតិដែលកន្លងមកតែងតែ ចូលរួមទប់ស្កាត់ ព្រមទាំងបញ្ចេញនូវមតិយោបល់ និងផ្ដល់ព័ត៌មានដល់ អាជ្ញាធរមានសមត្ថកិច្ច ដើម្បីក្លាយ ជាមូលដ្ឋានឈានដល់ការបង្ក្រាបបទល្មើសនានាជាបន្តបន្ទាប់ ។ រដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ និងផ្ដល់ព័ត៌មានដល់អាជ្ញាធរ សំដៅរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ក្នុងមូលដ្ឋាន យើងឱ្យ បានទាន់ពេលវេលា ។

 

អត្ថបទដែលជាប់ទាក់ទង
Open

Close