ល្បែងស៊ីសង ជល់មាន់​​​ នៅកំពង់ចាម បង្ក្រាបមិនអស់មែន!

កំពង់ចាម ៖ កម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកោះសូទិន និងអាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុស ច្បាប់ មួយកន្លែង នៅចំណុចក្រោមដេីមស្វាយ ស្ថិតនៅភូមិកំពង់ស្ដីកណ្ដាល ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយឃាត់ខ្លួនមនុស្ស១១នាក់រួមនិងវត្ថុតាង មួយចំនួន ។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ តាមបទបញ្ជា របស់ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ។

សមត្ថកិច្ច បានអោយដឹងថា បន្ទាប់ពីចាប់ឃាត់ ខ្លួនមនុស្សចំនួន១១នាក់ និងដកហូតវត្ថុតាងមួយចំនួននិងបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង
Open

Close