យកដុំថ្ម គប់គ្នាស្លាប់ នៅស្រុកត្រាំកក់ ខេត្តតាកែវ ប៉ូលិស ចាប់បានខ្លះ រត់រួចខ្លះ..!

ខេត្តតាកែវ ៖ជនសង្ស័យចំនួន០៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកត្រាំកក់ ចាប់ឃាត់ខ្លួន ក្រោយពេលពួកគេ បានរត់គេចអស់រយះពេលជាងមួយខែ បន្ទាប់ពីបានធ្វើសកម្មភាព យកដុំថ្ម គប់ទៅលើយុវជនម្នាក់ ត្រូវចំដើមទ្រូង បណ្តាលឲ្យស្លាប់ ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

សូមបញ្ជាក់ផងដែរថា  កាលពី ថ្ងៃទី ២១ ខែមករាឆ្នាំ ២០២៣ នៅវេលាម៉ោង ០២ និង ២៥ រំលងអាធ្រាតុនៅលើផ្លូវជាតិលេខ ៣ ចន្លោះគីឡូម៉ែត្រ៦៧.៦៨ ស្ថិតក្នុងភូមិស្រង៉ែ ឃុំឧត្តមសូរិយា មានករណីឃាតកម្មមួយបង្កឡើងដោយជនសង្ស័យ ១ក្រុមមានគ្នាចំនួន៥នាក់ ជិះម៉ូតូ២គ្រឿងម៉ាកសង់សេ125.មួយគ្រឿង និងម៉ាក អុិចសុិនទរ័មួយគ្រឿងបានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើជនរងគ្រោះឈ្មោះ គង់ ចំរើនភេទប្រុសអាយុ ២០ឆ្នាំ រស់នៅភូមិស្រង៉ែ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់។

ដែលកំពុងបើកម៉ូតូឌុបគ្នាជាមួយឈ្មោះ គឺ ជា ភេទប្រុស អាយុ ២៧ ឆ្នាំ មានទីលំនៅភូមិស្រង៉ែ ឃុំឧត្តមសូរិយា តាមផ្លូវជាតិលេខ ៣ ពីជើងមកត្បូងបណ្ដាលឲ្យត្រូវមួយដុំថ្ម ចំទ្រូងជនរងគ្រោះបណ្ដាលឱ្យរងរបួសធ្ងន់ដួលធ្លាក់ពីលើម៉ូតូ។

ត្រូវបានមិត្តភក្កិ និងក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងដូនកែវ តែជាអកុសលជនរងគ្រោះបានស្លាប់ក្រោយពីដឹកមកដល់មន្ទីរពេទ្យ។

បើតាម លោកវីរៈសេនីយ៍ឯក ឌុក ធីយ៉ា អធិការស្រុកត្រាំកក់បានប្រាប់ឲ្យដឹង ថា ករណីនេះក្រោយកើតហេតុកម្លាំងសមត្ថកិច្ចពុំទទួលបានព័ត៌មានភ្លាមៗនោះទេ រហូតដល់ម៉ោង១១.០០នាទី ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៣ ទើបសមត្ថកិច្ចទទួលបានព័ត៌មាននេះពីក្រុមគ្រួសារជនរងគ្រោះ។

ពេលទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចស្រុក បានចុះទៅកាន់កន្លែងកើតហេតុ នឹងធ្វើការពិនិត្យនិងស្រាវជ្រាវកសាងសំណុំរឿងទៅតាមនីតិវិធី។

ក្រោយពីធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ជាបន្តបន្ទាប់មក និងដោយមានបទបញ្ជា ពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធី ដោយ ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត 

នៅព្រឹក ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៣ នេះ វេលាម៉ោង ៩.០០នាទី កម្លាំងសមត្ថកិច្ចអធិការស្រុក បានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ ព្រមទាំងដកហូតវត្ថុតាងមាន ម៉ូតូម៉ាក អុិច សុិនទ័រ ពណ៌ខ្មៅគ្មានផ្លាកលេខចំនួន ០១គ្រឿង។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន

១.ឈ្មោះ ប្រាក់ វិដន ភេទប្រុសអាយុ ១៧ឆ្នាំ នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង។

២.ឈ្មោះ គូ កក្កដា ហៅកាក់ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង។

៣.ឈ្មោះ ហុឹម ប៊ុននី ហៅនុយភេទប្រុសអាយុ ១៩ឆ្នាំ នៅភូមិពេជ្រចង្វាឃុំបឹងត្រាញខាងត្បូង។

ចំណែកជនសង្ស័យ០២នាក់ទៀតដែលកំពុងគេចខ្លួន រួមមាន

១.ឈ្មោះ សេង រ៉ានុត ភេទប្រុសអាយុ១៩ឆ្នាំ នៅភូមិត្រពាំងវែង ឃុំបឹងត្រាញខាងត្បូង។

២.ឈ្មោះ ប្រាក់ ប្រុសពៅ ហៅស៊ុតភេទប្រុសអាយុ ២២ឆ្នាំ នៅភូមិត្រពាំងវែងឃុំបឹងត្រែងខាងត្បូង។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ ដែលឃាត់ខ្លួន សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ដោយ ៖ តាំង សុខន

អត្ថបទដែលជាប់ទាក់ទង
Open

Close