ខេត្តតាកែវ ៖ ជនសង្ស័យ ជាមុខសញ្ញាជួញដូរ នឹងប្រើប្រាស់គ្រឿងញៀន ចំនួន៦នាក់ ត្រូវបានកំលាំងនគរបាលប្រឆាំងគ្រឿងញៀន នែស្នងការដ្ឋាននគរបាលខេត្តតាកែវ ចាប់ឃាត់ខ្លួន រួមនឹងវត្ថុតាងមួយចំនួន។ការចុះបង្រ្កាបនេះដែរ បានធ្វើឡើងកាលពី ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៥ និង៣០នាទី ដោយបានមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធី ពីសំណាក់លោក ញ៉ាន បូរី ព្រះរាជអាជ្ញាររង អមសាលាដំបូងខេត្តតាកែវ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដឹកនាំដោយលោកវរសេនីយ៍ឯក ចុល ចេក ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ទោ សុខ សង្ហា នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបមុខសញ្ញាចែកចាយ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់មួយទីតាំង នៅចំណុចផ្ទះសំណាក់សំពៅមាស ស្ថិតក្នុងភូមិខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្ត តាកែវ បានឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ រួមមាន ៖
១- ឈ្មោះ ណេង ប៉ាយយី ភេទប្រុស អាយុ១៧ឆ្នាំ មុខ របរ សន្តិសុខ មានទីលំនៅភូមិព្រៃរុន ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ (រក្សាទុក-ប្រើប្រាស់)
២- ឈ្មោះ ថៃ ភស្តុ ភេទស្រី អាយុ៣១ឆ្នាំ មុខរបរ បំរើនៅខារ៉ាអូខេ មានទីលំនៅភូមិខ្យឹង សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ(ប្រើប្រាស់)។
៣- ឈ្មោះ វិន យ៉ាវិន ភេទស្រី អាយុ៣០ឆ្នាំ មុខរបរ បំរើនៅខារ៉ាអូខេ មានទីលំនៅភូមិតាឌូ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ(ជួញដូរ)។
៤- ឈ្មោះ សំ ចំរើន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅភូមិប៊ិនម៉ៅ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ(រក្សាទុកប្រើប្រាស់)។
៥- ឈ្មោះ សៅ ធឿន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ ជាងឈើ មានទីលំនៅភូមិត្រពាំងសាលា សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ(ប្រើប្រាស់)។
៦- ឈ្មោះ ម៉ាន់ តុង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ ជាងសំណង់ មានទីលំ នៅភូមិត្រពាំងសាលា សង្កាត់រកាក្រៅ ក្រុងដូនកែវខេត្តតាកែ វ(ប្រើប្រាស់) កម្លាំងជំនាញ បានឃាត់ខ្លួន និង ដកហូតវត្ថុតាងនបានរួមមាន ម្សៅក្រាមពណ៌សថ្លាចំនួន០៨កញ្ចប់តូច-ម៉ូតូចំនួន០១ គ្រឿងម៉ាកឌូកស្លាកលេខភ្នំពេញ 1FH-1348 និងទូរស័ព្ទចំនួន០៨គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធីច្បាប់។
ដោយ៖ តាំង សុខខន