ណេតបង្កប់ល្បែងភ្នាល់ គ្រប់ប្រភេទ មួយកន្លែង បើកដុះស្លែ ទៅហើយ! អាជ្ញាធរ និង សមត្ថកិច្ចខណ្ឌឬស្សីកែវ មិនបង្ក្រាប?
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជំរុញអោយអាជ្ញាធរ ពាក់ព័ន្ធ ក្រោមឱវាទ ត្រូវបន្ដពង្រឹងអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការ ផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ ក្នុងដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣នេះ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣។
ខណៈ ណេត បង្កប់ល្បែងភ្នាល់គ្រប់ប្រភេទ មួយកន្លែង នេះ បន្តបើកដំណើរការយ៉ាងរលូន ផ្គើននឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ហេតុអ្វី អាជ្ញាធរ និង សមត្ថកិច្ចខណ្ឌឬស្សីកែវ មិនបង្ក្រាប?