យោងតាម Page Hotline 117 បញ្ជាក់ពី ករណី “ចាប់ជំរិតទារប្រាក់” (ជនជាតិចិន) កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ត្រូវបាននគរបាលអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច ១១៧ ។
នៅវេលាម៉ោង ៩និង ៤០ នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មានពីករណីខាងលើ ដែលស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕


