ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយស សូមជម្រាប ជូនសាធារណជនអ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមជ្រាបថារហូតមកដល់ពេលរសៀលថ្ងៃទី៩ខែមីនាឆ្នាំ២០២៣ នេះក្រោមបទបញ្ជាដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អ្នកពាក់ព័ន្ធក្នុងករណីហិង្សាកាលពីយប់ថ្ងៃទី៨ខែមីនាឆ្នាំ២០២៣ចំនួន០៤នាក់ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទ័ណ្ឌនៃស្នងការដ្ឋាននគបាលខេត្តបាត់ដំបង ធ្វេីការសាកសួរស្រាវជ្រាវហេីយ។
ចំពោះលទ្ធផលយ៉ាងណានោះនិងបក្ខពួកផ្សេងទៀត ពេលនេះសមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវបន្ត។
សូមជម្រាបជូនថា នាវេលាអាធ្រាត្រថ្ងៃទី៨ខែមីនាឆ្នាំ២០២៣នេះមាន ករណី ហិង្សាមួយបានកើតឡើងនៅតាមផ្លូវសាធារណៈក្នុងក្រុងបាត់ដំបង ដែលករណីនេះបង្កដោយក្រុមក្មេងបង្កភាពអាណាធិបតេយ្យ ធ្វើសកម្មភាពហិង្សាដាក់គ្នាទៅវិញទៅមក បង្កឱ្យមានការភ្ញាក់ផ្អើលចំពោះមហាជនដែលស្ថិតនៅទីនោះ និងធ្វើឱ្យបាត់បង់នូវសន្តិសុខសណ្តាប់ធ្នាប់សង្គមក្នុងមូលដ្ឋាន ហើយសកម្មភាពនេះត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមធ្វើការផ្សព្វផ្សាយ និងចែក រំលែកបន្តនៅក្រោយពេលករណី នេះបានកើតឡើង ។
ទទួលបានព័ត៌មាននេះភ្លាមលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចាត់តាំងឱ្យក្រុមការងារប្រតិកម្មរហ័ សហការជាមួយសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង និងផែនជំនាញធ្វើការស្រាវជ្រាវស្វែងរកអ្នកប្រព្រឹត្តិនោះដើម្បីអនុវត្តវិធានការ ស្របតាមនីតិវិធី ច្បាប់ជាធរមាន ។
ដូចបានជម្រាបជូនខាងលេីសូមសា ធារណជន អ្នក សារព័ត៌មាននិងអ្នកនិយមប្រេីប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាន សូមអរគុណ៕