ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បត៍ ៣រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ អនុវត្តតាមការបញ្ជារ បស់ លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ ក្រុមការងាររដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយ លោក ឌន ដាវុឌ នាយករងរដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យ និងបាន បិទទីតាំង អាជីវកម្មឆ្នោតឡូតូ ខុសច្បាប់ ១កន្លែង ស្ថិតនៅផ្ទះលេខ១៧៦៤ ផ្លូវជាតិលេខ៥ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ របស់ឈ្មោះ សូត្រ ពិសី ភេទស្រី ជាតំណាងម្ចាស់ឆ្នោតឡូតូ គ្មានលិខិតអនុញ្ញាតអាជីវកម្ម ហើយបើកជ្រកក្រោមស្លាក យីហោ ហាង កាហ្វេ (៩៩៩ គីឡូម៉ែត្រលេខ៧)។
បន្ទាប់ពីបានចុះបង្ក្រាបដល់ទីតាំងជាក់ស្ដែង ក្រុមការងាររដ្ឋបាលខណ្ឌបានដកហូតកុំព្យូទ័រ១គ្រឿងយកទៅរក្សាទុកនៅអធិការ ដ្ឋានខណ្ឌឫស្សីកែវ និងបានឃាត់ខ្លួនម្ចាស់តំណាងទីតាំងឆ្នោតឡូតូ ប្រគល់ជូនអធិការនគរបាលខណ្ឌឫស្សីកែវ ដេីម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ជាធរមាន។
ទីតាំងល្បែងស៊ីសងខុសច្បាប់ដុះស្លែ ដែល អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ មិនទាន់បង្ក្រាប