បាំងតែ ៤ថ្ងៃទៀត! ប្រកាសចូលកាន់តំណែង ស្នងការ (ថ្មី) ខេត្តព្រៃវែង !

ភ្នំពេញ៖  បើមិនមានអ្វីប្រែប្រួលទេ! លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ត្រូវប្រកាសឲ្យចូលកាន់តំណែងជាស្នងការនគរបាលខេត្តព្រែវែងផ្លូវការ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ខាងមុខ នេះ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង។

គួររំលឹកថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញប្រកាសតែងតាំង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាស្នងការនគរបាលខេត្តព្រៃវែង ជំនួសលោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ដែលត្រូវបានតែងតាំងជាអគ្គស្នងការរងនគរបាលជាតិ៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close