ចុះផ្អាក និងរុះរើសំណង់ខុសច្បាប់ ដែលកំពុងសង់រំលោភលើចិញ្ចើមផ្លូវសាធារណៈមួយកន្លែង

ខេត្តបាត់ដំបង៖ ដោយទទួលបានផែនការផ្ទាល់ពីលោក លាង វាសនា អភិបាលនៃគណៈអភិបាលក្រុងបាត់ដំបង ដឹកនាំដោយលោកណយ ចេក អនុប្រធានការិយាល័យ សាធារណ:ការដឹកជញ្ជូនអនាម័យបរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈក្រុងបាត់ដំបង។

នាព្រឹកថ្ងៃទី៩ ខែមិនា ឆ្នាំ២០២៣ ក្រុមការងារដ្ឋបាលក្រុង សហការជាមួយរដ្ឋបាលសង្កាត់ស្លាកែត ចុះផ្អាក និងរុះរើសំណង់ខុសច្បាប់ ដែលកំពុងសង់រំលោភលើចិញ្ចើមផ្លូវសាធារណៈមួយកន្លែង ស្ថិតនៅផ្លូវភ្លោះប្រឡាយខាំសន ភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ។

អត្ថបទដែលជាប់ទាក់ទង
Open

Close