យោងតាម ផេក Hotline 117 មានករណី «គប់បែកកញ្ចក់ផ្ទះ» មានជនមិនស្គាល់អត្តសញ្ញាណជិះម៉ូតូ គប់ដុំថ្មចំកញ្ចក់ទ្វារផ្ទះគាត់ បណ្តាលឲ្យបែកបន្តិចបន្តួច ត្រូវបាននគរបាលអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច ១១៧
នៅវេលាម៉ោង ២៣ និង ៣០ នាទី ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មានពីករណីខាងលើ ដែលស្ថិតនៅចំនុចបុរីពិភពថ្មី ផ្ទះលេខ៥៦ ផ្លូវលេខ១៣C ស្ថិតនៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ៕