លោក អុី សុខឡេង ៖ បើមានគេផ្ញើសារទៅបងប្អូនណាសុំខ្ចីលុយ ឬ ប្រព្រឹត្តិអ្វីមួយផ្ទុយពីច្បាប់ ខ្ញុំមិនទទួលខុសត្រូវទេ..!

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី៩ មីនា ២០២៣  លោក អុី សុខឡេង អភិបាលរងខេត្តព្រះសីហនុសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋជូនជ្រាប!

ករណីឃើញគណនីតេឡេក្រាម (សរសេរអក្សរឡាតាំងដាក់ឈ្មោះនិងដាក់រូបថតខ្ញុំ ហើយមិនឃើញលេខទូរស័ព្ទ ) ផ្ញើសារទៅបងប្អូនណាសុំខ្ចីលុយ ឬ ប្រព្រឹត្តិអ្វីមួយផ្ទុយពីច្បាប់ ខ្ញុំមិនទទួលខុសត្រូវទេ។

ពីព្រោះយប់មិញខ្ញុំឃើញគណនីតេឡេក្រាមមួយ (ដាក់រូបថតខ្ញុំ និងសរសេរឈ្មោះខ្ញុំជាអក្សរឡាតាំង ប៉ុន្តែឈ្មោះខុសអក្ខារាវិរុទ្ធខ្លះ ) លោតទៅគណនីតេឡេក្រាមមិត្តភក្តិខ្ញុំ (ប៉ុន្តែគ្រាន់តែឃើញលោត មិនទាន់មានបញ្ហាអ្វីទេ )។

ដូច្នេះខ្ញុំសូមជូនដំណឹងដើម្បីបង្ការជាមុន។

សូមអរគុណ🙏🏻🙏🏻

អត្ថបទដែលជាប់ទាក់ទង
Open

Close