ខេត្តកណ្តាល៖ ក្តីព្រួយបារម្ភ ទុក្ខកង្វល់ របស់ពលរដ្ឋ ជុំវិញបញ្ហា គប់កញ្ចក់ឡាន តាមដងផ្លូវពេលយប់ កើតមានឡើងញឹកញាប់ តាមបណ្តាលខេត្តមួយចំនួន ដូចជា៖ ខេត្តតាកែវ ខេត្តកំពង់ស្ពឺ និង ខេត្តកណ្តាល ស្របពេល ជនសង្ស័យខ្លះ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន ខណៈជនសង្ស័យខ្លះទៀត គេចខ្លួនបាត់ស្រមោល។
ដោយឡែក សំរាប់ទឹកដី ខេត្តកណ្តាល ក្រោមការបញ្ជាដឹកនាំលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញពាក់ព័ន្ធ បានស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យប្រព្រឹត្តបទល្មើស គប់កញ្ចក់រថយន្ត តាមបណ្តោយផ្លូវជាតិលេខ១ ចំនួន ៥នាក់ បន្ថែមទៀត។
ជនសង្ស័យទាំង៨នាក់ ដែលត្រូវបានចាប់ខ្លួនជាបន្ដបន្ទាប់នេះ រួមមាន៖
ទី១ ឈ្មោះ ឡឹក ភាន ហៅ (បារាំង)
ទី២ ឈ្មោះ មឿន សំណាង
ទី៣ ឈ្មោះ សុខ សុភារ៉ាត់
ទី៤ ឈ្មោះ កែវ ពិសិដ្ឋ
ទី៥៖ឈ្មោះ នឿន វាសនា
ទី៦ ឈ្មោះ លី ដារិន
ទី៧ ឈ្មោះ រឿន វ៉ាយី
និងទី៨ ឈ្មោះ ម៉េត ម៉ានីកូ។
ក្រោយពីបានសាកសួររួច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ពួកគេពិតជាបានគប់កញ្ចក់រថយន្ដអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ១ ពិតប្រាកដមែន។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕