កណ្តាល៖ មន្ត្រីអាវុធហត្ថ បញ្ជាក់ថា បានឃាត់ខ្លួន ជនសង្ស័យ៣នាក កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បន្ទាប់ពីទទួលបានព័ត៌មានថា មានករណី លួចមានស្ថានទម្ថន់ទោស (ធាក់ប្លន់ម៉ូតូតាមដងផ្លូវ) ស្ថិតក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ដោយមានការដឹកនាំចង្អុលបង្ហាញ បញ្ជាផ្ទាល់ពី លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល ស្រុកកៀនស្វាយ និងក្រុងតាខ្មៅ បានធ្វើការស្រាវជ្រាវរហូតថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ជំនាញបានធ្វើការកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០៣នាក់ ភេទប្រុស ជាបន្តបន្ទាប់។
បច្ចុប្បន្ន ជនសង្ស័យ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។