ទីបំផុត! សម្តេចតេជោ ដកដំណែង លោក ឈឺន សុធន ពី អភិបាលស្រុកបសេដ្ឋហើយ!

ភ្នំពេញ៖ នៅទីបំផុត!  សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ម្សិលមិញនេះ បានចេញអនុក្រឹត្យផ្ទេរភារកិច្ច លោក ឈឺន សុធន ចេញពីអភិបាលនៃគណៈអភិបាលស្រុកបសេដ្ឋ។

នេះបើយោងតាមអនុក្រឹត្យដែលបណ្ដាញសារព័ត៌មាន ទើបទទួលបាននៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។

នៅក្នុងមាត្រា១ សម្រេចផ្ទេរភារកិច្ច លោក ឈឺន សុធន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាលនៃគណៈអភិបាលស្រុកបសេដ្ឋ ឲ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តកំពង់ស្ពឺ។

នៅក្នុងមាត្រា២ សម្រេច តែងតាំង លោក សំអឿន សុបញ្ញា ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៤ ជាអភិបាលនៃគណៈអភិបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

គួររំលឹកថា លោក ឈឺន សុធន ធ្លាប់ត្រូវបាន​លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជា​ប្រធានអង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ (ACU) កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣​ បានចេញលិខិតព្រមាន និងប្រាប់ឱ្យលោក ឈឺន សុធន អភិបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ផ្អាកចំពោះការអនុញ្ញាត​ឱ្យលោកស្រី វន់ ឈើវិនគី​អាសាយណាវ ប្រមូលទិញទិញដី ដោយខុសច្បាប់​។ ករណីទិញលក់ដីរដ្ឋ មានលោក ស៊ិន សារុន នាយករដ្ឋបាល ជាអ្នករៀបចំយកដីរបស់រដ្ឋ ក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្ត លក់ឲ្យឈ្មួញ​។

នៅក្នុងលិខិត ​លោកទេស​រដ្ឋមន្ដ្រី ឱម យ៉ិនទៀង បានតម្រូវឲ្យលោក ស៊ិន សារុន នាយករដ្ឋបាល ដែលបានចម្លងដៃម៉ារីវែង បើកទំនប់ទឹកពីឆ្មាំយាមទំនប់ ដំណើរការបើកទឹក​ ពង្រឹងបង្អោក​ទឹកក្នុងទំនប់​ ​ដើម្បីធ្វើការវាស់វែង​ដី​យកលក់ ត្រូវបញ្ឈប់សកម្មភាពនេះ និងប្រគល់ដៃម៉ារីវែងចម្លងនេះ មកឲ្យសាលាស្រុកបសេដ្ឋ រក្សាទុក​។

នៅក្នុងលិខិតបានបញ្ជាក់ច្បាស់ៗថា «អង្គភាពប្រឆាំងអំពើពុករលួយ សុំឱ្យលោកអភិបាលស្រុក ចាត់ចែងចំពោះមុខនេះ ដើម្បីបញ្ឈប់នូវសកម្មភាពទាំងពីរខាងលើនេះ ជាបន្ទាន់ ព្រោះទង្វើនេះ បានប៉ះពាល់យ៉ាងខ្លាំង​ដល់ការស៊ើបអង្កេត​របស់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងករណីនេះ»។

លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បានបញ្ជាក់ថា «ក្នុងករណីលោកអភិបាលស្រុក មិនព្រម​បញ្ឈប់នូវសកម្មភាពទាំង ២នេះ ឬសកម្មភាពទាំង២ នៅតែបន្ត​អនុវត្ត តាមមាត្រា២៦ (បុព្វសិទ្ធិពិសេសរបស់អង្គភាពប្រឆាំងអំពើពុករលួយ) នៃច្បាប់ ស្ដីពី ការប្រឆាំងអំពើពុករលួយ ខ្ញុំនឹងស្នើឲ្យអាជ្ញាធរឋានានុក្រមពាក់ព័ន្ធ ឲ្យផ្អាកជាបណ្ដោះអាសន្ននូវ​មុខងាររបស់លោក​អភិបាលស្រុក»៕

ដោយ​ ៖ សហការី

លោក សំអឿន សុបញ្ញា
លោក សំអឿន សុបញ្ញា

លោក ឈឺន សុធន

 

អត្ថបទដែលជាប់ទាក់ទង
Open

Close