ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លលេខ១ សុខ សុគន្ធា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២ នៅពន្ធនាគារខេត្តព្រះវិហារ
ខេត្តព្រះវិហារ ៖ នាព្រឹកថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ សុខ សុគន្ធា អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២ ក្រោមប្រធានបទ “ស្រ្ដីរួមគ្នារក្សាសន្ដិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល” នៅពន្ធនាគារខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម វ៉ាត ប៉ារ៉ានីន អភិបាលរងខេត្ត តំណាងឯកឧត្តម គី រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងប្រធានពន្ធនាគារខេត្ត ព្រមទាំងមន្ទីរជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។
នាឱកាសនោះ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ សុខ សុគន្ធា អគ្គនាយករង ក៏បានសំណេះសំណាល និងនាំយកនូវពាក្យផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីពន្ធនាគារ ជាពិសេសមន្ត្រីពន្ធនាគារជាស្ត្រី នៃពន្ធនាគារខេត្តព្រះវិហារ នៅក្នុងពិធីនោះ។ ជាមួយគ្នានោះ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ក៏បានអញ្ជើញផ្តល់កិត្តិយសប្រគល់ជូននូវបាច់ថ្កា និងកាដូ ជូនដល់ភរិយារបស់ថ្នាក់ដឹកនាំពន្ធនាគារ និងមន្ត្រីពន្ធនាគារជាស្ត្រី ដើម្បី ជាការលើកទិកចិត្ត ក៏ដូចជាដើម្បីលើកម្ពស់នូវសមាសភាពយេនឌើផងដែរ។
សូមជម្រាបជូនដែរថា នៅក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២ នៅពន្ធនាគារខេត្តព្រះវិហារ នាពេលនេះ ក៏មានមានការរៀបចំពិធីពិសារអាហារសាមគ្គីជូនដល់មន្ត្រីពន្ធនាគារខេត្ត ព្រមទាំងចែកជូនអាហារដល់ជនជាប់ឃុំ ជាង៤០០នាក់ផងដែរ៕
ប្រភព៖ អគ្គនាយកដ្ឋានពន្ធនាគារ