លោកស្រី ទ្រី ណាដា ៖ ក្រោយការលុបចោលការបង្ហាញវប្បធម៌ក្នុងថ្ងៃសង្រ្គានឃើញថាមានការ ប្រតិកម្មខ្លាំងពីសំណាក់មហាជន និងបងប្អូនខ្មែរយើង…!

ភ្នំពេញ៖ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ នេះ ផេក ហ្វេសប៊ុកផ្លូវការ  របស់លោកស្រី ទ្រី ណាដា (ទ្រី ដាណា Dana Try)  បង្ហោះនូវខ្លឹមសារ ទាំងស្រុងដូចខាងក្រោម៖

ក្រោយការលុបចោលការបង្ហាញវប្បធម៌ក្នុងថ្ងៃសង្រ្គានឃើញថាមានការ ប្រតិកម្មខ្លាំងពីសំណាក់មហាជននិងបងប្អូនខ្មែរយើងមួយចំនួនទាំងចាស់ទាំងក្មេងនិងទាំងប្រុសទាំងស្រីដែលស្រលាញ់ វប្បធម៌ខ្មែរ ដូច្នេះនាងខ្ញុំបានសម្រេចចិត្តរួចហើយថានាងខ្ញុំនឹង
បន្តការបង្ហាញវប្បធម៌ខ្មែរនិងមរតកដូនតាមកវិញនៅក្នុងថ្ងៃសង្ក្រាន្ត nnp (បើទោះជាក្រសួង វប្បធម៌ មិនអនុញ្ញាតឲ្យថតរូបនៅប្រាសាទអង្គរវត្តក៏ដោយ)នាងខ្ញុំនៅតែប្រកាន់គោលជំហរមួយស្រឡាញ់វប្បធម៌និងបង្ហាញវប្បធម៌ខ្មែរនិងមរតកដូនតាជាយូ​លង់ណាស់មកហើយមកបង្ហាញជូនឲ្យមហាជននឹងប្រទេសជិតខាងយើងបានឃើញថាខ្មែរគឺអស្ចារ្យប៉ុណ្ណា តែអ្វីដែលខ្ញុំសោកស្តាយនិងបារម្ភនោះគឺបងប្អូនកូនក្មួយជំនួនក្រោយយើង មិនងាយបានថត រូបវប្បធម៌នៅប្រាសាទដើម្បីបង្ហាញទៅបានទៀតដោយសារ ក្រសួងវប្បធម៌ មានផលលំបាកខ្លាំងណាស់ ក្នុងការសុំច្បាប់ថតទាំងដែល ខាងក្រសួងប្រាប់គឺយើងធ្វើតាមគ្រប់យ៉ាងហើយនោះ🥺វេទនាជាងទៅសុំភ្លើងយក្សទៀត ចាំឆ្លងនេះឆ្លងនោះរហូតទាល់តែហួសថ្ងៃថតហើយ បើសំរេចចំថ្ងៃក៏ហួសពេលដោយសារចេញពីភ្នំពេញហើយនិងត្រូវណាត់ក្រុមការងារនិងខាងរបាំទៀត អូយ…ម៉ែអើយវេទនាម្លេះ?☹️☹️😢

មិនអីទេបងប្អូនជួបគ្នាក្នុងថ្ងៃសង្គ្រានnnpថ្ងៃទី24,25,26ក្នុងការបង្ហាញនូវ វប្បធម៌ខ្មែរនិងមរតកខ្មែរយើងជាច្រើនបើទោះជាក្រសួង វប្បធម៌មិនសហការក៏ខ្ញុំព្យាយាមធ្វើអោយបានល្អបំផុតសំរាបបងប្អូនកូនក្មួយជំនួនក្រោយអោយបានឃើញនូវ វប្បធម៌ដ៏អស្ចារ្យរបស់ខ្មែរយើងដែរ💪💪🙏🙏

 

អត្ថបទដែលជាប់ទាក់ទង
Open

Close