កំពង់ឆ្នាំង៖ មន្ត្រីអាវុធហត្ថ ប្រាប់អោយដឹងថា បានឃាត់ខ្លួនជាងជួសជុលរថយន្ត ម្នាក់ ពីបទ ក្លែងឯក សារ និងប្រើប្រាស់រថយន្តគ្មានពន្ធកាលពីវេលាម៉ោង១៥ និង ៣០នាទីរសៀល ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ កម្លាំងអ.ហស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
ប្រតិបត្តិការណ៍ខាងលើ ដឹកនាំដោយ ដោយលោកវរសេនីយ៍ត្រី អុឹម សឿន មេបញ្ជាការ អាវុធហត្ថ ស្រុករលាប្អៀរ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាងមេបញ្ជាការ អាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពី ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ឆ្នាំង ។
ជនសង្ស័យ ឈ្មោះ អ៊ុច ខេមរី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត មានទីលំនៅបច្ចុប្បន្ន សង្កាត់ទួលសង្កែ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវអាវុធហត្ថ
ឃាត់ខ្លួននៅចំណុច អាស្រមស្រីម៉ៅ ស្ថិតក្នុងភូមិគល់គប់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
វត្ថុតាងចាប់យក៖
១.រថយន្ត ១គ្រឿង ម៉ាកលុចសុីស RX 330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BJ.4058 (ប្រើប្រាស់ឯកសារក្លែងក្លាយ)។
២.ទូរស័ព្ទដៃ ចំនួន ០១គ្រឿង
៣.កាតគ្រីរថយន្ត (ក្លែងក្លាយ១សន្លឹក)។
បច្ចុប្បន្ន កម្លាំងការិយាល័យជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការតាមនីតិវិធី។