ផ្លូវរុស្សីបត់ក្រោមស្ពានមកប្រលានយន្តហោះ) កំពូលឈ្លើយសម្ដីនិយាយដូចបាតផ្សារ…” ស្នងការ បំភ្លឺដូចខាងក្រោម…!
សេចក្តីបកស្រាយបំភ្លឺ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងនឹងអាខោនហ្វេសប៊ុកមួយឈ្មោះ Sok Vanna បានផុសថា “លោកប៉ូលីសចរាចរណ៍នៅកែងស្តុបពេទ្យព្រះកុសម : (ផ្លូវរុស្សីបត់ក្រោមស្ពានមកប្រលានយន្តហោះ) កំពូលឈ្លើយសម្ដីនិយាយដូចបាតផ្សារ…” ជាការចុះផ្សាយព័ត៌មានមិនពិត បំភ្លើសចោទប្រកាន់មកលើសមត្ថកិច្ចជាមន្ត្រីអនុវត្តច្បាប់
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិយសជម្រាបជូនសាធារ:ជនទាំងអស់ឲ្យបានជ្រាបថា នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង០៣:៣០នាទី មានបុរសម្នាក់បានបើកបរម៉ូតូ ម៉ាក់…. ពាក់ផ្លាកលេខ… ល្មើសភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម មានន័យថានៅពេលភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម បុរសខាងលើនៅបន្តដំណើរទៅមុខ ដូច្នេះមន្ត្រីនគរបាលចរាចរណ៍នៅគោលដៅស្ពានអាកាសពេទ្យលោកសង្ឈបានធ្វើការឃាត់ និងពិន័យតាមច្បាប់ នៅពេលនោះគាត់ក៏បានស្នើសុំសមត្ថកិច្ចសម្របសម្រួល តែសមត្ថកិច្ចមិនព្រមគឺត្រូវអនុវត្តតាមច្បាប់ដែលបានកំណត់ ដោយធ្វើការផាកពិន័យតាមឧបករណ៍ម៉ាស៊ីនសម្រាប់ការផាកពិន័យ និងដកពិន្ទុលើប័ណ្ណបើកបរ។
ជាមួយគ្នានេះ បុរសល្មើសខាងលើគាត់ជាអ្នកបើកបរល្មើសច្បាប់ ដោយបានបេីកបរល្មេីសភ្លេីងក្រហម ត្រូវបានសមត្ថកិច្ចផាកពិន័យ បែរជាខឹងនិងសមត្ថកិច្ចមិនព្រមយោគយល់ ហើយចោទប្រកាន់សមត្ថកិច្ចថាជេរប្រមាទមើលងាយ គំរាមគំហែង ជាន់ករាស្ត្រ ស្របពេលប្រជាជនកំពុងតែក្រដោយសារវិបត្តិសេដ្ធកិច្ចពិភពលោក តាមពិតជាក់ស្តែងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក គឺក្នុងគោលបំណងដេីម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសចូលរួមការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋទូទៅ ប្រសិនបើមិនចង់ឲ្យសមត្ថកិច្ចធ្វេីការផាកពិន័យ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា នោះសមត្ថកិច្ចមិនឃាត់យានយន្ត និងធ្វេីការផាកពិន័យនោះទេ៕