«អបអរសាទរ ខួប៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន»

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នឹងផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ អញ្ជើញជាអធិបតី ក្នុងពិធីបើកកម្មវិធី «អបអរសាទរ ខួប៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន» ដែលនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ ស្អែកនេះ។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងប្រារព្ធឡើងរយៈពេលពីរថ្ងៃ (០៧-០៨ មីនា) ដោយមានរៀបចំការតាំងពិព័រណ៍ផ្លាកលេខ និងរថយន្ត, ការដាក់តាំងលក់ និងដេញថ្លៃ លេខពិសេស ដើម្បីកៀរគរថវិកាជួយដល់មូលនិធិគន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិ។ លើសពីនេះ នៅល្ងាចថ្ងៃទី០៨ ក៏មានការប្រគំតន្ត្រី ដោយចូលរួមពីសំណាក់សិល្បករ សិល្បការិនីល្បីៗ ក្នុងន័យបញ្ជ្រាបការយល់ដឹងអំពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក ទៅកាន់សាធារណជន។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមគោរពអញ្ជើញបងប្អូនចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំនេះ ឱ្យបានច្រើនកុះករទាំងអស់គ្នា។ ទស្សនាស្តង់ពិព័រណ៍ និងការប្រគំតន្ត្រីដោយសេរី និងឥតគិតថ្លៃ ព្រមទាំងមានឱកាសក្នុងការទទួលបានរង្វាន់អនុស្សាវរីយ៍ ដោយការលេងល្បែងកំសាន្តនៅតាមស្តង់នានាផងដែរ៕

ជួបគ្នានៅថ្ងៃទី០៧-០៨ មីនា នៅសួនច្បារវត្តបទុមវតី ទាំងអស់គ្នា!

::: កាលបរិច្ឆេទ៖ ០៧-០៨/មីនា/២០២៣
::: ទីតាំង៖ នៅសួនច្បារវត្តបទុមវតី រាជធានីភ្នំពេញ
::: ម៉ោង៖ ៨ព្រឹក ដល់ម៉ោង ៩យប់
::: ព័ត៌មានបន្ថែម៖ 1275

#ខួប៣ឆ្នាំលេខពិសេសផ្ទាល់ខ្លួន #ពិព័រណ៍ផ្លាកលេខនិងរថយន្ត
#plpexpo #3rd_anniversary #roadsafety #2023

អត្ថបទដែលជាប់ទាក់ទង
Open

Close