ខេត្តពោធិ៍សាត់ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅកណ្ដាលក្រុងពោធិ៍សាត់ដោយមានករណីឃាតកម្មដោយឃាតកជាឪពុកបង្កើតបានចាប់ជនរងគ្រោះជាកូនចងដៃ ទៅក្រោយហើយធ្វើអត្តឃាតដោយចងកជាមួយ និងកូនខ្លួនឯង បណ្ដាលឲ្យស្លាប់ទាំងពីរ ដោយមានបណ្ដាំសំបុត្រទុកឲ្យមើល។
ហេត្តការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិដង្គារ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
បើតាមលោក វរសេនីយ៍ឯក មាស សំណាង នាយការិយាល័យនគរបាលផ្នែកបច្ចេកទេសវិទ្យាសាស្រ្តបានឲ្យដឹងថា ក្រោយទទួលបានព័ត៍មានពីប៉ុស្តិ៍នគរបាលរដ្ឋបាលថា មានករណីអត្តឃាតចងកសម្លាប់ខ្លួនពីនាក់ឪពុក និងកូននៅចង្រឹងបង្អូចរបស់ខ្លួនបណ្ដាលឲ្យស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលក្នុងក្រុង។ ភ្លាមនោះលោកបាននាំកម្លាំងជំនាញសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាននិងគ្រូពេទ្យជំនាញកោសល្យវិច័យខេត្តពោធិ៍សាត់ បានចដល់កន្លែងកើតហេតុធ្វើការពិនិត្យ ព្រមទាំងការបំភ្លឺជុំវិញរឿងហេតុ សមត្ថកិច្ចសន្និដ្ឋានបានថា ជនរងគ្រោះឈ្មោះហុង ចំរើន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិសង្កាត់កើតហេតុខាង លើបានស្លាប់បណ្តាលមកពីធ្វើអត្តឃាត(ចងកសម្លាប់ខ្លួន)ពិតប្រាកដមែន កុមារាឈ្មោះ ចំពោះកុមារាឈ្មោះ ចំរើន បញ្ញា អាយុ០៤ឆ្នាំ ភេទប្រុស អាចស្លាប់បណ្តាលមកពីថប់ដង្ហើមដោយឪពុកជាឃាតកបានចាប់កូនហើយយកខ្សែភ្លើងទៅចងដៃទាំងពីរ នឹងចងក កូន ករណីនេះជាករណីឃាតកម្ម សាកសព ទាំងពីរខាងលើ ស្លាប់លើសពី៣ម៉ោងឡើង ។
លោក មាស សំណាង នគរបាលផ្នែកបច្ចេកទេសវិទ្យាសាស្រ្តបញ្ជាក់ តាមសំដីរបស់ប្រពន្ធគ្រួសាររងគ្រោះឈ្មោះ ចៅ ដារី អាយុ៣៦ឆ្នាំ ដែលនៅក្នុងបន្ទុកជាមួយគ្នាថា គាត់មានជំងឺខូចក្រលៀនជិតមួយឆ្នាំ
ដោយគ្រូពេទ្យប្រាប់ ត្រូវព្យាបាលលាងក្រលៀនមួយអាទិត្យ២ដង តែគាត់អត់លុយ ក៏គិតខ្លីសម្លាប់ខ្លួនហើយយកទាំងកូនប្រុសស្លាប់ទៅជាមួយ ព្រមទាំងសរសេរសំបុត្រទុកឲ្យមុននិងអត្តឃាតកូននិងខ្លួនគាត់ ៕