ផ្លូវល្បឿនលឿន កុំបេីកបរ បញ្ច្រាសទិស ចរាចរណ៍!

ក្រសួងសាធារណការ និងដឹកជញ្ជូន ៖ រយៈពេល៤ខែ​ (វិច្ឆិកា ២០២២ – កុម្ភៈ ២០២៣) មានយានយន្តធ្វេីចរាចរណ៍​លេីផ្លូវល្បឿនលឿន ចំនួន ១,៤១៣,៩០៦ ដង ខណៈ ខែកុម្ភៈ ២០២៣ មានចរាចរណ៍ចំនួន​ ៣៥០,៧៨៥ដង

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវ​ ដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប មេត្តាអនុវត្ត តាមលក្ខខណ្ឌក្នុងការប្រេីប្រាស់ផ្លូវល្បឿនលឿន​ភ្នំពេញ-ក្រុងព្រះសីហនុ​ និងសូមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន កុំបើកបរលើសល្បឿនកំណត់​ កុំបេីកបរបញ្ច្រាសទិសចរាចរណ៍។

«ថ្ងៃនេះ ថ្ងៃស្អែក​ កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍»​ បេីកបរដោយសុវត្ថិភាព!

អត្ថបទដែលជាប់ទាក់ទង
Open

Close