រដ្ឋបាលក្រុងព្រះសីហនុ សូមថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមសហការបេីកផ្លូវតាមប្លង់លក្ខណៈប្រព័ន្ធ
ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋ រស់នៅតាមបណ្តោយផ្លូវ (ម្តុំក្រោយសាលាសង្កាត់លេខ៤) ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ បានចូលរួមសហការ និងផ្តល់ភាពងាយស្រួលដល់អាជ្ញាធរក្រុងព្រះសីហនុ ដេីម្បីបេីកផ្លូវតាមប្លង់ជាលក្ខណៈប្រព័ន្ធ សម្រួលដល់ការធ្វេីដំណេីរទៅមក និងសង្គ្រោះបន្ទាន់ករណីមានអគ្គីភ័យ ឬឧបទ្ទវហេតុផ្សេងៗក្នុងតំបន់នោះ។
រដ្ឋបាលក្រុង សូមថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមសហការបេីកផ្លូវតាមប្លង់លក្ខណៈប្រព័ន្ធ ក្នុងគោលដៅជំរុញការអភិវឌ្ឍទីក្រុងរបស់យេីង៕