ដំណឹងល្អ! ឧកញ៉ា ស្រី ចាន់ថន នឹងជួបប្រជុំជាមួយសហព័ន្ធកីឡាគុនខ្មែរដើម្បីរៀបចំក្លឹបថ្មីកម្រិត អន្តរជាតិ

ព័ត៌មានកីឡា ៖ កាលពីថ្ងៃទី៣ មីនា ២០២៣  កន្លងទៅនេះ លោកឧកញ៉ា ស្រី ចាន់ថន បានឧបត្ថមថវិការចំនួន (4លានរៀន) ដល់កីឡាករធឿន ធារ៉ា និង (1លានរៀល) សម្រាប់លោកគ្រូ អេ ភូថង។

ការឧបត្ថមមួយនេះគឺដើម្បីជាការលើកទឹកចិត្តសម្រាប់ការខិតខំប្រឹងប្រែង និងជ័យជំនៈកន្លងមករបស់ធារ៉ា និងលោកគ្រូអេ ភូថងផងដែរ។

លោកឧកញ៉ា ស្រី ចាន់ថន បញ្ជាក់បន្ថែមថា ក្នុងពេលដ៏ឆាប់ខាងមុខនេះ ខ្ញុំនឹងជួបប្រជុំជាមួយសហព័ន្ធកីឡាគុនខ្មែរដើម្បីរៀបចំក្លឹបថ្មីកម្រិតអន្តរជាតិ។ ក្លឹបមួយនេះមិនមែនជាក្លឹបរបស់ខ្ញុំម្នាក់ឯងនោះទេ ប៉ុន្តែវាគឺជាក្លឹបរបស់ប្រជាជនកម្ពុជាទាំងមូល 🇰🇭❤️។

លោកឧកញ៉ា ស្រី ចាន់ថន ៖ ការលើកស្ទួយវិស័យគុនខ្មែរគឺជាភារកិច្ចរបស់យើងទាំងអស់គ្នា។ ក្នុងនាមខ្ញុំជាពលដ្ឋខ្មែរមួយរូប ខ្ញុំនឹងព្យាយាមបំពេញកាត្វកិច្ចមួយនេះឲ្យបានល្អបំផុតតាមដែលអាចធ្វើទៅបាន។

លោកឧកញ៉ា ស្រី ចាន់ថន ជឿជាក់ថាឲ្យតែបងប្អូនខ្មែរនាំគ្នាគាំទ្រវិស័យមួយនេះទាំងអស់គ្នា នោះរឿងអ្វីក៏យើងអាចធ្វើបានដែរ សំខាន់ខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរគាំទ្រខ្មែរ ❤️I love Cambodia 🇰🇭
#sreychanthorn
#គុនខ្មែរ
#ខ្មែរធ្វើបាន
#cambodia
#jet

អត្ថបទដែលជាប់ទាក់ទង
Open

Close